កងទ័​ព​អ៊ុយក្រែនធ្វើ​សម​យុទ្ធជាមួយ​​មីស៊ីលអា​​មេរិក

យោធាអ៊ុយក្រែនប្រើប្រាស់កាំជ្រួចប្រឆាំងរថក្រោះកាំជ្រួចនិងអាវុធផ្សេងទៀតពីអាមេរិកក្នុងសមយុទ្ធមួយនៅភាគខាងលិចចំពេល​មានភាពតានតឹងជាមួយរុស្ស៊ី។សមយុទ្ធ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៤កុម្ភៈនៅ​មូលដ្ឋាន​យោធា Yavoriv ភាគ​ខា​ង​លិច​អ៊ុយក្រែ​ន។ទាហា​នពួក​គេខ្លះស្លៀកពាក់ពណ៌​សហាត់បាញ់រ៉ុក្កែតឬឈរមើលពេលរថយន្តយោធាធ្វើដំណើរឆ្លងកាត់ដីព្រិល។ កាំជ្រួចប្រឆាំងរថក្រោះទាំងនេះ គឺជាផ្នែកមួយនៃការដឹកជញ្ជូនគាំទ្រផ្នែកសន្តិសុខដែលសហរដ្ឋអាមេរិកបានផ្ទេរជាបន្តបន្ទាប់ទៅកាន់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។លោក Andriy Bestyuk អ្នកនាំពាក្យបាននិយាយថា”អាវុធទាំងនេះនឹងជួយស្ទាក់ចាប់និងបំផ្លាញយានជំនិះយោធា និងអនុញ្ញាតឱ្យយើងបំផ្លាញរចនាសម្ព័ន្ធនានាដែលសត្រូវលាក់ខ្លួននៅក្នុងទីប្រជុំជន” ។នេះបើយោងតាមអគ្គសេនាធិការនៃកងទ័ពអ៊ុយក្រែន។ទាហាន​អ៊ុយក្រែន​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា៖ «ប្រសិន​បើ​អ្នក​ចង់​បាន​សន្តិភាពត្រៀម​ខ្លួន​សម្រាប់​សង្រ្គាម។រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោក Oleksiy Reznikov កាលពីថ្ងៃទី១ខែកុម្ភៈបានស្វាគមន៍ចំពោះការដឹកជញ្ជូនគ្រាប់រំសេវលើកទី៦ពីសហរដ្ឋអាមេរិក ដោយនិយាយថាបរិមាណសរុបនៃការគាំទ្រផ្នែកសន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ទីក្រុងគៀវ ត្រូវបានកើនឡើងដល់៥០០តោន។ កាល​ពី​យប់​មិញលោក​បាន​ប្រកាស​បន្ថែម​ថាការ​ដឹក​ជញ្ជូន​សព្វាវុធ​បន្ទាប់​របស់​អាមេរិក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ។កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការគាំទ្រទីក្រុងគៀវដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តត្រូវបានធ្វើឡើងបន្ទាប់ពីស៊ើបការណ៍សម្ងាត់អាមេរិក បានកំណត់ថារុស្ស៊ីបានដាក់ទាហានជាង១០០,០០០នាក់នៅជិតព្រំដែនអ៊ុយក្រែនក្នុងគោលបំណងវាយប្រហារ បើទោះបីជាទីក្រុងម៉ូស្គូបានបដិសេធម្តងហើយម្តងទៀតដោយទទូចថាពួកគេគ្មាននបំណងវាយប្រហារអ៊ុយក្រែនទេគោលបំណងការពារខ្លួន។វិមានក្រឹមឡាំងក៏បានធ្វើការទាមទារសន្តិសុខជាបន្តបន្ទាប់ជាមួយលោកខាងលិច រួមទាំងការរារាំងអ៊ុយក្រែនពីការចូលរួមក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)។ភាគីមិនទាន់ឈានដល់កិច្ចព្រមព្រៀងចុងក្រោយស្តីពីសំណើសន្តិសុខទាំងនេះនៅឡើយ។សហរដ្ឋអាមេរិកកាលពីថ្ងៃទី៤ ខែកុម្ភៈ ក៏បានចាប់ផ្តើមផ្លាស់ប្តូរសព្វាវុធនិងឧបករណ៍យោធាទៅកាន់ប្រទេសប៉ូឡូញដើម្បីពង្រឹងផ្នែកខាងកើតរបស់អង្គការណាតូ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងប្រទេសរុស្ស៊ី។ មុននេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Bidenបានប្រកាសថាខ្លួននឹងដាក់ពង្រាយទាហានអាមេរិកជិត៣.០០០នាក់ទៅកាន់អឺរ៉ុបខាងកើតឆាប់ៗនេះ៕យោងតាមReuters

ទាហាន​អ៊ុយក្រែន​រៀន​ប្រើ​កាំជ្រួច​ចល័ត​ដែល​ផ្គត់ផ្គង់​ដោយ​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ពេល​សមយុទ្ធ​នៅ​ជិត​មូលដ្ឋាន​ Yavoriv កាល​ពី​ថ្ងៃ​ទី ៤ខែ​កុម្ភៈ។ រូបថត៖Reuters