តើ​​លោ​​​កម៉ុន​មា​​គ៌ា​ស្នងកា​រ​ខេ​​ត្តត្បូងឃ្មុំមា​ន​​​ភា​គ​ហ៊ុនប៉ុន្មា​នជាមួ​យនិងម្ចាស់សង្វៀនមាន់ឈ្មោះលឹ​​មនិ​​ង​ឈ្មោះ​​វ៉ា​នៅក្នុង​​កាស៊ី​ណូ​​​នៅច្រកដា​​ស្រុក​មេ​ម​ត់ ?

ត្បូងឃ្មុំ៖ប្រជាពលរដ្ឋដែលរស់នៅភូមិនៅភូមិដាឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំបានសម្តែងក្តីព្រួយបារម្ភចំពោះគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញតាំងតែឆ្នាំ២០០៩មកម្លេះ!។
ជាក់ស្តែងសង្វៀនមាន់មួយកន្លែងនៅនៅភូមិដាឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំដែលបើកលេងយ៉ាងគគ្រឹគគ្រេងយូរខែឆ្នាំមកហើយគឺមិនដែលឃើញលោកម៉ុន មាគ៌ាស្នងការនគរបាលខេត្តត្បូងឃ្មុំនិងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំចុះមកចាប់ពួកដែលញៀនល្បែងទាំងនេះម្តងសោះឡើយ។ភាពអសកម្មទាំងនេះត្រូវបានប្រជាពលរដ្ឋនៅក្បែរទីតាំងជល់មាន់នោះបានដាក់ការសង្ស័យថាទាំងលោកម៉ុន មាគ៌ាស្នងការនគរបាលខេត្តត្បូងឃ្មុំនិងលោក ជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំគឺបានទទួលផលប្រយោជន៍ពីបុគ្គលឈ្មោះលឹមហើយនិងឈ្មោះវ៉ានេះយ៉ាងពិតប្រាកដបានជាមិនខ្ចីបើកភ្នែកមើលល្បែងស៊ីសងដែលកើតមានឡើងនៅតំបន់របស់ខ្លួនគ្រប់គ្រង។ម្យ៉ាងវិញទៀតលោក ម៉ុនមាគ៌ាស្នងការនគរបាលខេត្តត្បូងឃ្មុំនិងលោកជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបាននិងកំពុងផ្គើនទៅនិងបទបញ្ជារបស់សម្តេចក្រឡាហោមសខេងទៀតផង។អស់លោកស៊ីប្រាក់ខែរដ្ឋាភិបាលហើយមិនខ្ចីគោរពតួនាទីដែលថ្នាក់លើប្រគល់ឲ្យបែរជាមកឃុបឃិតគ្នាជាមួយមេបនល្បែងនៅទីតាំងខាងលើបង្កឲ្យមានការក្តៅក្រហាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅមានការភ័យព្រួយនៅអំពើចោរលួចឆក់ប្លន់ដែលវាផ្តើមចេញពីប្រភពល្បែងទាំងនេះ។រីឯចំណែកលោកចៅហ្វាយខេត្តត្បូងឃ្មុំវិញកំពុងតែរឹងត្រកៀកស្តូកធ្វើឲ្យពលរដ្ឋធ្វើការរិះគន់យ៉ាងខ្លាំងថាអសមត្ថភាពក្នុងការដឹកនាំ។ពលរដ្ឋបានបន្តថាអភិបាលខេត្តរូបនោះអាចទទួលបានសំណែនពីឈ្មោះលឹមនិងឈ្មោះវ៉ាហើយក៏មិនដឹងបានជារក្សាភាពស្ងប់ស្ងាត់បានបណ្តែតបណ្តោយឲ្យមានល្បែងស៊ីសងយ៉ាងអនាធិបតេយ្យបែបនេះនៅក្នុងឃុំដាដោយគ្មានការទប់ស្កាត់ឬក៏បង្រ្កាបអ្វីសោះឡើយ….?។ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំកន្លងមកបានប្រាប់ព័ត៌មានថាកាស៊ីណូតែងតែមានល្បែងហើយ។ចំណែកលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំមិនអាចទាក់ទងបាននៅថៃ្ងនេះ៕ជាគន្ធា

រូបសហការី