ហ្វីលីពីនចោ​ទចិនថាបា​នបង្កហេតុ២០​០ដងនៅ​សមុទ្រចិ​នខាងត្បូង

ហ្វីលីពីនបានដាក់ការតវ៉ាប្រឆាំងចិនជាង២០០ដងដោយបានជំទាស់នឹងកប៉ាល់របស់ខ្លួនក្នុងការល្បាតនៅសមុទ្រចិនខាងត្បូងដោយស៊ីរ៉ែននិងវិទ្យុទំនាក់ទំនង។ក្រសួងការបរទេសហ្វីលីពីនបានសរសេរនៅថ្ងៃទី២០ ខែតុលាថាសកម្មភាពបង្កហេតុទាំងនេះគំរាមកំហែងដល់សន្តិភាពសណ្តាប់ធ្នាប់និងសន្តិសុខនៅសមុទ្រចិនខាងត្បូងហើយប្រឆាំងនឹងកាតព្វកិច្ចរបស់ចិនក្រោមច្បាប់អន្តរជាតិ។យោងតាមក្រសួងបានឲ្យដឹង ថាកប៉ាល់ចិនបានធ្វើសកម្មភាពជាង២០០ដងខណៈហ្វីលីពីនកំពុងធ្វើការល្បាតជាប្រចាំនៅសមុទ្រចិនខាងត្បូង។ទោះយ៉ាងណាក្រសួងមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នោះទេ។ស្ថានទូតចិននៅទីក្រុងម៉ានីលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ប្រទេសចិនបានគូសបញ្ជាក់ជាឯកតោភាគីអំពី“បន្ទាត់អណ្តាតគោ”ដែលជាការទាមទារមិនសមហេតុផលចំពោះអធិបតេយ្យភាពលើតំបន់ស្ទើរតែទាំងអស់នៃសមុទ្រខាងកើតទោះបីជាមានការជំទាស់ពីអន្តរជាតិក៏ដោយ។ភាពតានតឹងរវាងទីក្រុងម៉ានីលនិងទីក្រុងប៉េកាំងបានពុះកញ្ជ្រោលអស់ជាច្រើនឆ្នាំមកហើយនៅលើផ្លូវទឹកយុទ្ធសាស្ត្រនេះ។នៅឆ្នាំ២០១៦ តុលាការអន្តរជាតិមួយបានច្រានចោលការទាមទារអធិបតេយ្យភាពដ៏ធំធេងរបស់ចិននៅសមុទ្រចិនខាងត្បូងដែលជាផ្លូវទឹកឆ្លងកាត់ប្រមាណ៣ទ្រីលានដុល្លារក្នុងមួយឆ្នាំ។ ប្រធានាធិបតីហ្វីលីពីនលោកRodrigoDuterteបានមិនអើពើនឹងសេចក្តីសម្រេចរបស់តុលាការដោយបន្តកិច្ចសហប្រតិបត្តិការជាមួយចិនជាថ្នូរនឹងការសន្យាផ្តល់ប្រាក់កម្ចីជំនួយនិងការវិនិយោគរាប់ពាន់លានដុល្លារ។ប៉ុន្តែភាគច្រើនមិនទាន់សម្រេចបាននៅឡើយ។ចាប់តាំងពីលោក Duterteឡើងកាន់តំណែងនៅខែមិថុនាឆ្នាំ ២០១៦មកហ្វីលីពីនបានចេញកំណត់ទូតជាង៨០ប្រឆាំងចិន។ប្រទេសចិនកាលពីខែសីហាបានអនុម័តច្បាប់ស្តីពីច្បាប់សមុទ្រថ្មីមួយដែលអនុញ្ញាតឱ្យកងកម្លាំងបើកការបាញ់ប្រហារលើនាវាបរទេសដើម្បី“ បញ្ឈប់ការគំរាមកំហែង”។ច្បាប់សមុទ្រនេះត្រូវបានអ្នកជំនាញប្រដូចទៅនឹង“គ្រាប់បែកពេលវេលា” ដែលអាចបង្កើនភាពតានតឹងនៅក្នុងតំបន់៕យោងតាមReuters


នាវាឆ្មាំសមុទ្រចិននៅសមុទ្រចិនខាងត្បូងឆ្នាំ២០១៤។ រូបថត៖Reuters