
ករណីឆ្លងថ្មី៤៦នាក់ខណៈជាសះស្បើយថ្មី៩២នាក់និងមិនមានស្លាប់ថ្មីនោះទេ
ថ្ងៃចេញផ្សាយៈ February 3, 2022
កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន៤៦នាក់(PCR)(អូមីក្រុងទាំងអស់)ខណៈឣ្នកជាសះស្បើយចំនួន៩២នាក់និងករណីស្លាប់គ្មាន។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២រកឃើញអ្នកឆ្លងថ្មី៤៦នាក់ទៀតជាសះស្បើយ៩២នាក់និងអ្នកជំងឺស្លាប់គ្មាន។
-ករណីឆ្លងសហគមន៍៤១នាក់(អូមីក្រុង)
-អ្នកដំណើរពីបរទេស៥នាក់(អូមីក្រុង)
គិតត្រឹមព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២
-អ្នកឆ្លងសរុប= ១២១,៤៨៤នាក់
-អ្នកជាសះស្បើយ= ១១៧,៨២០នាក់
-អ្នកស្លាប់=៣,០១៥នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥