សារសម្តេច​សខេងក្នុង​ឱកាសនៃ​ពិធីបុណ្យចូល​ឆ្នាំចិន

នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនដែលនឹងចូលមកដល់នាថ្ងៃទី១ដល់ថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២២នេះ។ ខ្ញុំនិងភរិយាសូមជូនពរដល់បងប្អូនខ្មែរដែលមានសែស្រឡាយចិនទាំងអស់និងបងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនសូមប្រកបតែសេចក្តីសុខ សុមង្គល និងមានលាភសំណាង សេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ក្នុងទឹកដីកម្ពុជាប្រកបដោយសុខសន្តិភាព ។
ក្នុងពិធីបុណ្យនេះដែរបងប្អូនខ្មែរដែលមានសែស្រឡាយចិននិងបងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន តែងតែមានការរៀបចំពិធីសែនពេ្រនដោយ ដុតទៀន ធូប និងគ្រឿងសក្ការៈបូជាផ្សេងៗ និង ធ្វើដំណើរកម្សាន្តសប្បាយទីជិត ទីឆ្ងាយ ។ ខ្ញុំសូមបងប្អូនជនរួមជាតិទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែសដែលអាចកើតមានអគ្គិភ័យបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិផ្សេងៗ និង សូមបងប្អូនជនរួមជាតិទាំងអស់រក្សាបាននូវវិធានការ៣កុំ បីការពារ ដើម្បីចូលរួមការរីករាលដាលនៃជម្ងឺកូវិដ-19ការចៀសវាងការប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ ហើយសូមការបើកបរយានយន្តធ្វើដំណើរកម្សាន្តប្រកបដោយការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាព ព្រមទាំងទទួលបានសេចក្តីសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារ កុំបីខានឡើយ ៕ ខ្ញុំនិងភរិយាសូមជូនពរដល់បងប្អូនខ្មែរដែលមានសែស្រឡាយចិនទាំងអស់និងបងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុមង្គល និងមានលាភសំណាង សេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ក្នុងទឹកដីកម្ពុជាប្រកបដោយសុខសន្តិភាព ។
ក្នុងពិធីបុណ្យនេះដែរបងប្អូនខ្មែរដែលមានសែស្រឡាយចិននិងបងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន តែងតែមានការរៀបចំពិធីសែនពេ្រនដោយ ដុតទៀន ធូប និងគ្រឿងសក្ការៈបូជាផ្សេងៗ និង ធ្វើដំណើរកម្សាន្តសប្បាយទីជិត ទីឆ្ងាយ ។ ខ្ញុំសូមបងប្អូនជនរួមជាតិទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែសដែលអាចកើតមានអគ្គិភ័យបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិផ្សេងៗ និង សូមបងប្អូនជនរួមជាតិទាំងអស់រក្សាបាននូវវិធានការ៣កុំ បីការពារ ដើម្បីចូលរួមការរីករាលដាលនៃជម្ងឺកូវិដ-19ការចៀសវាងការប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ ហើយសូមការបើកបរយានយន្តធ្វើដំណើរកម្សាន្តប្រកបដោយការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាព ព្រមទាំងទទួលបានសេចក្តីសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារ កុំបីខានឡើយ៕សហការី