
នាយករដ្ឋមន្ត្រីកាណាដាជម្លៀសចេញដោយសារបាតុករ
នាយករដ្ឋមន្រ្តីTrudeauនិងក្រុមគ្រួសាររបស់លោកនៅថ្ងៃទី២៩ខែមករាត្រូវជម្លៀសទៅកាន់ទីតាំងដែលមិនបានបង្ហាញឱ្យឃើញនៅពេលដែលអ្នកបើកបរឡានដឹកទំនិញរាប់ពាន់នាក់បានតវ៉ាប្រឆាំងនឹងការរឹតបន្តឹងCovid-19 នៅ Ottawa ។នាយករដ្ឋមន្ត្រីJustin Trudeauនិងក្រុមគ្រួសាររបស់លោកត្រូវបានដកចេញពី Rideau Cottage ចម្ងាយប្រហែល២ម៉ាយល៍ (៣.២ គីឡូម៉ែត្រ)ពីកណ្តាលនៃការតវ៉ាខណៈដែលក្បួនរថយន្តដឹកទំនិញបានហូរចូលរដ្ឋធានីកាណាដា។CBCបានរាយការណ៍ថាការសម្រេចចិត្តជម្លៀសចេញត្រូវបានធ្វើឡើងបន្ទាប់ពីការព្រមានលេចឡើងថាក្រុមអ្នកតវ៉ាអាចប្រមូលផ្តុំគ្នាទៅកាន់ផ្ទះរបស់អ្នកនយោបាយ។ការិយាល័យនាយករដ្ឋមន្ត្រី Trudeau បានប្រកាសថាលោកនឹងបន្ត “នៅកន្លែងស្ងាត់មួយក្នុងរដ្ឋធានីកាណាដាហើយធ្វើការពីចម្ងាយ”។ លោកអះអាងថា ការតវ៉ាកាលពីម្សិលមិញមិនបានឆ្លុះបញ្ចាំងពីអារម្មណ៍ទូទៅរបស់ពលរដ្ឋកាណាដាទេ។បាតុកម្ម “Liberty Convoy” របស់អ្នកបើកបរដំបូងបានផ្ទុះឡើងនៅក្នុងរដ្ឋ British Columbia ។ប៉ុន្តែក្រុមរថយន្តផ្សេងទៀតបានចូលរួមក្បួនរថយន្តពីភាគខាងកើតនៃទីក្រុង Ottawa ។ ប៉ូលិសប៉ាន់ស្មានថាមនុស្សប្រហែល១០.០០០នាក់បានចូលរួម។ការតវ៉ានេះបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលកាណាដាក្នុងការតម្រូវឱ្យអ្នកបើកបរទាំងអស់ដែលចូលមកប្រទេសកាណាដាពីសហរដ្ឋអាមេរិកត្រូវចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹង Covid-19 ឬត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។អ្នកដឹកទំនិញខ្លះបានអំពាវនាវឱ្យ Trudeauលុបចោលវិធានការសុខភាពសាធារណៈទាំងអស់រួមជាមួយនឹងតម្រូវការចាក់វ៉ាក់សាំងជាកាតព្វកិច្ច។ប៉ូលិសបានប្រុងប្រយ័ត្នខ្ពស់ចំពោះអំពើហិង្សាដែលអាចកើតមានក្នុងអំឡុងពេលការតវ៉ានិងបានបញ្ឈប់រថយន្តនៅឯវិមានអនុស្សាវរីយ៍សង្គ្រាមជាតិក្នុងទីក្រុង៕យោងតាមUPI
ក្បួនរថយន្តដឹកទំនិញ និងបាតុករសម្រុកចូលអគារសភាក្នុងទីក្រុង Ottawa ប្រទេសកាណាដា កាលពីថ្ងៃទី២៩ ខែមករា។ រូបថត៖Reuters
នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Ottawa កាលពីខែតុលាកន្លងទៅ។ រូបថត៖Reuters