ករ​ណីឆ្លងថ្មី៥៧​នាក់ខណៈ​ជា​សះស្បើយថ្មី៦៥នាក់​​និងមិន​មា​នស្លាប់ថ្មីនោះ​ទេ

កម្ពុជារកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​៥៧នាក់(PCR)(​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន៦៥នាក់និងករណីស្លាប់គ្មាន​។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​៣០​​ ខែមករា​ ឆ្នាំ២០២២។នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​នៅថ្ងៃទី២៩​ខែមករា​​ឆ្នាំ​២០២២​រកឃើញ​អ្នកឆ្លងថ្មី ៥៧នាក់ទៀតជាសះស្បើយ៦៥នាក់និងអ្នកជំងឺស្លាប់​គ្មាន។
-ករណីឆ្លង​សហគមន៍​៤៤នាក់(អូមីក្រុង)
– អ្នកដំណើរពីបរទេស១៣នាក់(អូមីក្រុង)
គិតត្រឹមព្រឹកថ្ងៃទី៣០ខែមករា ឆ្នាំ២០២២
-អ្នកឆ្លងសរុប=១២១,២៩៩នាក់
-អ្នកជាសះស្បើយ= ១១៧,៤២៨នាក់
-អ្នកស្លាប់= ៣,០១៥នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥