ការទម្លាក់គ្រាប់បែ​​កដ៏ធំនៅ​ភាគខា​ងត្បូងប្រទេ​សថៃ

យ៉ាងហោច​ណាស់​មនុស្ស​ម្នាក់​បាន​រង​របួស​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​ធុន​តូច​ចំនួន១៣លើក​នៅ​ខេត្ត​យ៉ាឡា​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។ប៉ូលិស​ថៃ​បាន​បញ្ជាក់​ថាខេត្ត​យ៉ាឡា​កាល​ពី​ម្សិលមិញ​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ធុន​តូច​យ៉ាង​ហោច​ណាស់១៣លើក។ អ្នកនាំពាក្យប៉ូលីសKissana Phathanacharoen បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតក៏បានរកឃើញផងដែរយ៉ាងហោចណាស់ឧបករណ៍បំផ្ទុះចំនួន៣ដែលមិនត្រូវបានបំផ្ទុះ។ការ​បំផ្ទុះ​នេះ​ភាគច្រើន​កើតឡើង​នៅតាម​ចិញ្ចើមផ្លូវទល់មុខ​ហាង​លក់​គ្រឿងទេសនិង​ហាង​មួយចំនួន​។ បន្ថែម​ពី​លើ​នេះមុខ​ផ្សារ​មួយ មន្ទីរពេទ្យ​បសុពេទ្យ និង​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​ក៏​ត្រូវ​បាន​គេ​បំផ្ទុះ​ដែរ។ឧបករណ៍ទាំងនេះត្រូវបានផលិតចេញពីកំប៉ុងបាញ់ថ្នាំនិងបំពង់ដែកជាមួយនឹងឧបករណ៍កំណត់ម៉ោងបន្ថែម។ក្នុង​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​២៩ មករាប៉ូលីស​សង្ស័យ​ថា​មេក្លោង​ចង់​បង្ខូច​សណ្ដាប់ធ្នាប់មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស។គ្មាន​ក្រុម​ណា​ចេញ​មុខ​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះស្រដៀង​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​លើក​មុន​ក្នុង​តំបន់​នោះ​ទេ។ការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំនៅក្នុងខេត្តយ៉ាឡាកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីរដ្ឋាភិបាលថៃបានចាប់ផ្តើមកិច្ចសន្ទនាសន្តិភាពឡើងវិញជាមួយBarisan Revolusi Nasional (BRN) ដែលជាក្រុមឧទ្ទាមដ៏សំខាន់នៅក្នុងចលនាផ្តាច់ខ្លួននៅភាគខាងត្បូង។ការសន្ទនាត្រូវបានរំខានអស់រយៈពេលជិត២ឆ្នាំដោយសារជំងឺរាតត្បាត Covid-19។ BRN មិនទាន់​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ហេតុការណ៍​នេះ​នៅឡើយ​ទេ​។ប្រជាជន​នៅ​ខេត្ត​យ៉ាឡា ប៉ាតានី និង​ណារ៉ាធីវ៉ាត់ ភាគ​ខាង​ត្បូង​ប្រទេស​ថៃ កំពុង​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​ឥត​ឈប់ឈរ​ពី​ចលនា​បំបែក​ខ្លួន​មូស្លីមម៉ាឡេ។តំបន់នេះត្រូវបានបញ្ចូលដោយប្រទេសថៃក្នុងឆ្នាំ១៩០៩តាមរយៈសន្ធិសញ្ញាជាមួយរដ្ឋាភិបាលអាណានិគមអង់គ្លេស។ការវាយប្រហារចាប់តាំងពីឆ្នាំ២០០៤បានសម្លាប់មនុស្សជាង៧,៣០០នាក់ ។នេះបើយោងតាមរបាយការណ៍ពីក្រុមសិទ្ធិមនុស្ស Deep South Watch ។ រដ្ឋាភិបាលថៃ និង BRN ក្នុងខែនេះបានបញ្ជាក់ថាការចរចាដែលបានចាប់ផ្តើមឡើងវិញនាពេលថ្មីៗនេះ បានផ្តល់លទ្ធផលវិជ្ជមាន ដែលនាំទៅរកសន្តិភាពសម្រាប់តំបន់ទាំងមូល៕យោងតាមReuters

ប៉ូលិស​ថៃ​ពិនិត្យ​កន្លែង​កើត​ហេតុ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើ​ផ្សារ​មួយ​ក្នុង​ខេត្ត​យ៉ាឡា ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ក្នុង​ខែ​មករាឆ្នាំ​២០១៨។ រូបថត៖Reuters