ការ​រំពឹង​​​ទុកនិង​មន្ទិលសង្ស័យ​​ពីរថភ្លើងល្បឿន​​លឿនឡាវ-​​ចិន

ផ្លូវដែកល្បឿនលឿនគុនមីង- វៀងចន្ទន៍ត្រូវបានគេរំពឹងថានឹងបង្កើតការជម្រុញសេដ្ឋកិច្ចសម្រាប់ប្រទេសឡាវ។ប៉ុន្តែក៏មានការព្រួយបារម្ភអំពីបំណុលធំផងដែរ។ផ្លូវដែកល្បឿនលឿនឡាវ-ចិនប្រវែង៤១៤ គីឡូម៉ែត្រពីទីក្រុងបូថិន(Vientiane)ជាប់ព្រំដែនយូណានទៅរដ្ឋធានីវៀងចន្ទន៍ត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០១៦ជាមួយនឹងកិច្ចសន្យាដំបូងដែលមានតម្លៃ១,២ពាន់លានដុល្លារ។គម្រោងនេះត្រូវបានបញ្ចប់បន្ទាប់ពីការសាងសង់រយៈពេល៥ឆ្នាំដោយសាជីវកម្មផ្លូវដែកជាតិចិន(CNRG)ដោយតម្លៃសរុបបានកើនឡើងដល់ ៦ពាន់លានដុល្លារ។នេះគឺជាគម្រោងទី១នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន(BRI) ដែលបានបញ្ចប់នៅអាស៊ីអាគ្នេយ៍ដោយមានមហិច្ឆតាតភ្ជាប់ទីក្រុងគុនមីងទៅប្រទេសឡាវនិងថៃហើយបន្ទាប់មកទៅដល់ម៉ាឡេស៊ីនិងសិង្ហបុរីតាមបណ្តោយដែកឆ្លងទ្វីបអាស៊ីមានប្រវែង៥.៥០០គីឡូម៉ែត្រ។យោងតាមធនាគារពិភពលោក(WB)ផ្លូវដែកល្បឿនលឿននេះអាចជួយបង្កើនចរាចរពាណិជ្ជកម្មរវាងចិននិងឡាវពី១,២ លានតោនក្នុងឆ្នាំ២០១៦ដល់៣,៧លានតោននៅឆ្នាំ២០៣០។មានតែ៤ម៉ោងប៉ុណ្ណោះបើប្រៀបធៀបទៅនឹង១៥ម៉ោងប្រសិនបើធ្វើដំណើរតាមរថយន្ត។នៅបូទីន(Boten)វានឹងតភ្ជាប់ជាមួយផ្លូវដែកប្រវែង៥៩៥ គីឡូម៉ែត្រទៅកាន់ទីក្រុងគុនមីងក្នុងខេត្តយូណានប្រទេសចិន។នៅទីក្រុងវៀងចន្ទន៍រថភ្លើងនេះនឹងតភ្ជាប់ទៅផ្នែកមួយនៃខ្សែរថភ្លើងថៃឆ្ពោះទៅទីក្រុងបាងកកដោយឆ្លងកាត់នគររាជសីម៉ា។ជាមួយនឹងការពង្រីកការតភ្ជាប់បែបនេះផ្លូវដែកល្បឿនលឿនឡាវ-ចិនធ្វើឱ្យអ្នកសេដ្ឋកិច្ចជាច្រើនមានអារម្មណ៍រំភើបដោយបើកក្តីសង្ឃឹមសម្រាប់អនាគតដ៏ត្រចះត្រចង់សម្រាប់ប្រទេស។លោកValyVetsapongអនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មឡាវ(LNCCI) នៅថ្ងៃទី១៨ ខែតុលានេះបានមានប្រសាសន៍ថា“ផ្លូវដែកនឹងលើកកម្ពស់វិស័យទេសចរណ៍ពាណិជ្ជកម្មនិងវិនិយោគជាពិសេសនៅក្នុងវិស័យឧស្សាហកម្មកែច្នៃ។«អាជីវកម្មជាច្រើនប្រាកដជាងាកទៅរកការនាំចេញផលិតផលជាពិសេសផលិតផលកសិកម្មព្រោះផ្លូវដែកជួយសន្សំសំចៃទាំងពេលវេលានិងថវិកា»។នៅផ្នែកម្ខាងទៀតនៃទន្លេមេគង្គជនជាតិថៃជាច្រើនក៏ជឿជាក់ថាចំនួនភ្ញៀវទេសចរដ៏ច្រើនដែលផ្លូវដែកឡាវ-ចិនត្រូវបានគេរំពឹងថានឹងនាំមកនោះនឹងក្លាយជាម៉ាស៊ីនអភិវឌ្ឍន៍សម្រាប់តំបន់ភាគឥសាននៃប្រទេស។លោកVaravudhMeesaiyatiប្រធានសមាគមពាណិជ្ជកម្មថៃនៅប្រទេសឡាវបាននិយាយថាផ្លូវដែកល្បឿនលឿនរបស់ឡាវអាចទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនមកកាន់តំបន់អ៊ីសាន(Isaan )នៅភាគឥសាននៃប្រទេស។ កាលពីអតីតកាលភ្ញៀវទេសចរចិនតែងតែទៅបាងកកឈៀងម៉ៃនិងរមណីយដ្ឋានឆ្នេរសមុទ្រនៅភាគខាងត្បូងប្រទេសថៃ។លោកបានបន្ថែមថាថ្លៃដើមនិងពេលវេលានៃការនាំចេញកសិផលដូចជាផ្លែស្វាយឬផ្លែធូរ៉េនពីថៃទៅប្រទេសចិនក៏នឹងត្រូវកាត់បន្ថយតាមផ្លូវដែកឡាវ-ចិនដែរ។ប៉ុន្តែបានសារភាពថានឹងមានរលកផ្លែឈើហូរកាត់ទិសដៅផ្ទុយការប្រកួតប្រជែងដ៏សំខាន់សម្រាប់ពាណិជ្ជករក្នុងស្រុក។របាយការណ៍ឆ្នាំ២០២០ របស់ធនាគារពិភពលោកបានប៉ាន់ប្រមាណថាផ្លូវដែកល្បឿនលឿនឡាវ-ចិនអាចកាត់បន្ថយថ្លៃដើមដឹកជញ្ជូន៤០-៥០% រវាងទីក្រុងគុនមីងនិងវៀងចន្ទន៍និងរវាងទីក្រុងគុនមីងនិងកំពង់ផែឡាមឆាបាងរបស់ថៃ។ទោះយ៉ាងណាអ្នកជំនាញខ្លះព្រមានថាអត្ថប្រយោជន៍សេដ្ឋកិច្ចដែលផ្លូវដែកនឹងនាំទៅដល់ប្រទេសឡាវអាចមិនធំដូចការរំពឹងទុកហើយប្រទេសនេះទំនងជាពិបាកក្នុងការសងប្រាក់កម្ចីទៅចិនវិញ។ប្រទេសមួយចំនួននៅក្នុងតំបន់ដូចជាម៉ាឡេស៊ីបានព្រមានអំពីហានិភ័យនៃបំណុលច្រើនពេកដែលចិនឲ្យខ្ចីដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ BRI។លោកAatPisanwanichនាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ(UTCC)ព្យាករណ៍ថាឡាវនឹងទទួលបានតែប្រមាណ៤០%នៃចំណូលទេសចរណ៍សរុបរបស់ខ្លួនដោយសារគម្រោងផ្លូវដែកល្បឿនលឿននេះព្រោះភាគច្រើនអាជីវកម្មទេសចរណ៍នៅឡាវជាកម្មសិទ្ធិរបស់ជនជាតិចិន។យោងតាមលោកចិននឹងទទួលបានអត្ថប្រយោជន៍ច្រើនជាងឡាវពីការដំណើរការផ្លូវដែក។Aatប៉ាន់ប្រមាណថាមានជនជាតិចិនប្រមាណ៣-៤លាននាក់កំពុងរស់នៅនិងធ្វើការនៅប្រទេសឡាវ។ ចំនួននេះអាចកើនឡើងដល់១០លាននាក់បន្ទាប់ពីផ្លូវដែកឡាវ – ចិនបានដាក់ឲ្យដំណើរការ។យោងតាមលោក Vannarith Chheangអ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវ ISEAS-Yusof Ishak នៅប្រទេសសិង្ហបុរីគម្រោងផ្លូវដែកនេះមានតម្លៃរហូតដល់ទៅ៦ពាន់លានដុល្លារអាមេរិកឬប្រហែល១ភាគ ៣នៃផលិតផលក្នុងស្រុកសរុបរបស់ឡាវខណៈកាលពីមុនឡាវមានបំណុលប្រហែល១.៥ពាន់លានដុល្លារពីប្រទេសចិន។នៅក្នុងរបាយការណ៍កាលពីខែកក្កដាលោកChheangបាននិយាយថាប្រទេសចិនត្រូវបានគេជឿថាបានចាប់ផ្តើមពន្យារពេលឬលុបចោលបំណុលមួយចំនួនដែលឡាវត្រូវចំណាយសម្រាប់ផ្លូវដែកនិងគម្រោងផ្សេងទៀតជាថ្នូរនឹងសិទ្ធិដីធ្លីនិងធនធានផ្សេងទៀត។លោកPanitdaSaiyarodសាស្ត្រាចារ្យនៅដេប៉ាតឺម៉ង់សង្គមវិទ្យានិងនរវិទ្យានៅសាកលវិទ្យាល័យឈៀងម៉ៃក៏បាននិយាយផងដែរថាផ្លូវដែកនេះប្រហែលជាមិនផ្តល់ផលប្រយោជន៍យូរអង្វែងដល់ប្រទេសឡាវទេព្រោះប្រទេសនេះមានទំនោរចង់សងបំណុលរបស់ខ្លួនទៅឱ្យចិនដោយផ្ទេរសិទ្ធិទៅឱ្យប្រើប្រាស់ធនធានដូចជាដី។លោកPanitdaបាននិយាយថានៅពេលបំណុលមកដល់ប្រទេសឡាវប្រហែលជាត្រូវផ្តល់សម្បទានដល់អ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសរបស់ចិន។ បច្ចុប្បន្នប្រទេសឡាវមានតំបន់សេដ្ឋកិច្ចពិសេសជាង១០ ដែលក្នុងនោះពាក់កណ្តាលត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនចិន។កង្វល់មួយទៀតដែលអ្នកជំនាញលើកឡើងគឺផលប៉ះពាល់នៃផ្លូវដែកថ្មីនេះទៅលើបរិយាកាសរស់នៅរបស់ប្រជាជនឡាវក៏ដូចជាកន្លែងទេសភាពរបស់ប្រទេសនៅពេលដែលរថភ្លើងល្បឿនលឿនទំនងជានាំមកនូវរលកដ៏ធំនៃអ្នកទេសចរ។ពួកគេព្រមានថាការអភិវឌ្ឍន៍វិស័យទេសចរណ៍ហួសកម្រិតនឹងនាំមកនូវហានិភ័យជាក់លាក់ជាពិសេសនៅក្នុងតំបន់ដែលគេស្គាល់ថាមានបរិយាកាសស្ងប់ស្ងាត់និងទេសភាពដ៏សុខសាន្តដូចជាហ្លួងព្រះបាងឬតំបន់បេតិកភ័ណ្ឌពិភពលោក។ កន្លែងទាំង២មានចំណតនៅលើផ្លូវដែកល្បឿនលឿនឡាវ-ចិនហើយត្រូវបានគេរំពឹងថានឹងមានការផ្លាស់ប្តូរដ៏ធំនៅពេលវាដំណើរការ។កង្វល់ត្រូវបានផ្តោតជាពិសេសទៅលើបន្ទាយបុរាណនៃទីក្រុងហ្លួងព្រះបាងដែលស្ថិតនៅក្រោមសម្ពាធពីការសាងសង់ទំនប់វារីអគ្គីសនីនៅលើទន្លេមេគង្គ។លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៅវិទ្យាស្ថានStimsonដែលមានមូលដ្ឋាននៅវិទ្យាស្ថានStimsonនៅទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា“បេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃបំផុតរបស់ឡាវត្រូវបានគំរាមកំហែងដោយទំនប់ទឹកខាងលើនិងផ្លូវដែកល្បឿនលឿនថ្មីពីប្រទេសចិន។ទោះបីជាមានការព្រួយបារម្ភនិងមន្ទិលក៏ដោយអ្នកជំនាញជឿជាក់ថាឡាវនឹងនៅតែខិតខំប្រឹងប្រែងដើម្បីដាក់ឲ្យ ដំណើរការគម្រោងផ្លូវដែកល្បឿនលឿននេះឱ្យបានទាន់ពេលវេលា។ Greg Raymondអ្នកជំនាញនៅអាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យជាតិអូស្រ្តាលី(ANU) បាននិយាយថារដ្ឋាភិបាលឡាវបានប្តេជ្ញាចិត្តផ្លាស់ប្រទេសចេញពីឋានៈនៃប្រទេសអភិវឌ្ឍន៍តិចបំផុតហើយចាត់ទុកថាវាជា“ ការអភិវឌ្ឍន៍មូលដ្ឋានជាហេដ្ឋារចនាសម្ព័ន្ធ។”ការបង្កើនការតភ្ជាប់ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការពង្រឹងសន្តិសុខកសាងវិបុលភាពនិងជៀសវាងជម្លោះ។នេះត្រូវបានគេចាត់ទុកថាជាកម្លាំងជំរុញមួយសម្រាប់ប្រទេសចិននិងឡាវដើម្បីបញ្ចប់គម្រោងដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារបន្ទាប់ពីការសាងសង់អស់រយៈពេល៥ឆ្នាំ។”វានឹងក្លាយជាភ័ស្តុតាងនៃភាពជោគជ័យដំបូងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវនៅអាស៊ីអាគ្នេយ៍។វានឹងត្រូវបានរដ្ឋាភិបាលទាំង២មើលឃើញថាជាសមិទ្ធផលដ៏សំខាន់និងបង្ហាញពីឥទ្ធិពលនយោបាយសេដ្ឋកិច្ចនិងសាធារណៈរបស់បច្ចេកវិទ្យាចិននៅក្នុងតំបន់។”Panitda បានអត្ថាធិប្បាយ៕យោងតាមSCMP


Lane Xang ជារថភ្លើងល្បឿនលឿនដំបូងគេនៅលើផ្លូវដែកចិន-ឡាវឆ្លងកាត់ផ្លូវរូងក្រោមដីឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង២។ រូបថត៖Xinhua