
ថៃ្ងនេះករណីឆ្លងថ្មី៥៤នាក់ជាសះស្បើយថ្មី៦០នាក់និងមិនមានស្លាប់ថ្មីនោះទេ
ថ្ងៃចេញផ្សាយៈ January 29, 2022
រហូតដល់ថ្ងៃទី២៩មករា២០២២យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៥៤នាក់(ឆ្លងសហគមន៍៤៥ នាំចូល៩នាក់)និងមានជាសះស្បើយ៦០នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន១២១២៤២នាក់ និងចំនួនជាសះស្បើយសរុបកើន១១៧៣៦៣នាក់និងស្លាប់ថ្មី០នាក់(មិនបានចាក់វ៉ាក់សាំង០នាក់)សរុបស្លាប់៣០១៥នាក់។សូមបន្តអនុវត្តន៍៣កុំ៣ការពារនិងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។ សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥