ឯកឧត្តមរដ្ឋមន្ត្រីវេងសាខុនបានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការដាក់ឲ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥(តាមប្រព័ន្ធអនឡាញ)
ថ្ងៃចេញផ្សាយៈ October 20, 2021
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រួមជាមួយឯកឧត្តមអនុរដ្ឋលេខាធិការឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលប្រធានរដ្ឋបាលព្រៃឈើនិងមន្រ្តីពាក់ព័ន្ធបានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការដាក់ឲ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ (តាមប្រព័ន្ធអនឡាញ) ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕សហការី