
ចាប់ពីថ្ងៃទី២៦ខែមករាដល់ថ្ងៃទី១ខែកុម្ភៈអាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ
ថ្ងៃចេញផ្សាយៈ January 25, 2022
សេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី២៦ខែមករាដល់ថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២២) ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី ២៥ ខែមករាឆ្នាំ២០២២បានឲ្យដឹងថាចាប់ពីថ្ងៃទី២៦ ខែមករាដល់ថ្ងៃទី១ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរតាមតំបន់វាលទំនាប និងតំបន់ជួរភ្នំដងរែក ។ក្រសួងធនធានបានបញ្ជាក់ថានៅថ្ងៃទី២៦-៣១ ខែមករាឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ ។នៅថ្ងៃទី១ ខែកុម្ភៈឥទ្ធិពលពីទនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ ។
អាស័្រយស្ថានភាពអាកាសធាតុដូចបានជម្រាបជូនសូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕