
សារសម្តេចហ៊ុនសែនទៅកាន់លោកចូកូវីដូដូសម្ដីរបស់ប្រមុខការទូតម៉ាឡេស៊ីបង្ហាញពីភាពព្រហើននិងមិនយល់ពីសិល្បៈការទូត
សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាតាមរយៈជំនួបសន្ទនាការងារតាមប្រព័ន្ធទូរស័ព្ទប្រមាណ៣៥នាទីនាព្រឹកថ្ងៃទី២១ ខែមករាឆ្នាំ២០២២ជាមួយលោកចូកូវីដូដូប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ទាក់ទិនទៅនឹងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់រដ្ឋធានីណៃពិដោរសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាពេលកន្លងមក ។សម្តេចហ៊ុន សែន បានប្រតិកម្មខ្លាំងៗចំពោះប្រមុខការទូតម៉ាឡេស៊ី។ ប្រមុខកាទូតម៉ាឡេស៊ី លោក Saifuddin Abdullah ដែលធ្លាប់បានថ្លែងវាយប្រហារដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅប្រទេសមីយ៉ាន់ម៉ាថាដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងពេលដែលកម្ពុជាកាន់តំណែងជាប្រធានប្ដូរវេនអាស៊ាន អាចធ្វើឲ្យមានការបកស្រាយខុសថា អាស៊ានទទួលស្គាល់របបយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល។ សម្រាប់សម្តេចហ៊ុន សែន សម្ដីរបស់ប្រមុខការទូតម៉ាឡេស៊ីដូច្នេះ បង្ហាញពីភាពព្រហើន និងមិនយល់ពីសិល្បៈការទូត។«មិនយល់ពីសិល្បៈការទូត ហើយព្រហើន ហ៊ានប្រើសម្ដីវាយប្រហារលើប្រធានអាស៊ាន»។ នេះជាការលើកឡើងសម្តេចហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២ ផ្ញើទៅកាន់ប្រមុខការទូតម៉ាឡេស៊ី តាមរយៈប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ។ នេះបើតាមការបញ្ជាក់ពីលោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី នៅក្រោយជំនួបតាមទូរស័ព្ទរវាងមេដឹកនាំកម្ពុជានិងឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃសុក្រទី២១ មករានេះបានឲ្យបណ្តាញព័ត៌មានបានដឹង។
បើតាមលោក កៅ គឹមហួន សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន យល់ថា រដ្ឋមន្ដ្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah ធ្លាប់ធ្វើការងារក្នុងក្របខណ្ឌគណបក្សប្រឆាំងនាពេលកន្លងមក។ ប៉ុន្តែ ក្នុងនាមជារដ្ឋមន្ដ្រីការបរទេស និងជាអ្នកការទូតមួយរូប លោក Saifuddin Abdullah បែរជាហ៊ានប្រើពាក្យសម្ដីព្រហើនជាមួយប្រធានអាស៊ាន ក៏ដូចជាប្រមុខរដ្ឋាភិបាលអាស៊ាន ដែលពុំមានប្រើប្រាស់ភាសាការទូតសោះឡើយ។
គួរឲ្យដឹងថា ប្រមុខការទូតម៉ាឡេស៊ី លោក Saifuddin Abdullah ធ្លាប់បានថ្លែងវាយប្រហារដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែន ទៅប្រទេសមីយ៉ាន់ម៉ា ថា ដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលដែលកម្ពុជាកាន់តំណែងជាប្រធានប្ដូរវេនអាស៊ាន អាចធ្វើឲ្យមានការបកស្រាយខុសថា អាស៊ានទទួលស្គាល់របបយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល។យ៉ាងណាក៏ដោយសម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងពន្យល់ទៅកាន់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ថា ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករាកន្លងទៅ គឺដើម្បីដាំដើមឈើ មិនមែនទៅកាប់ឈើទេ។ ហើយការងារដាំដើមឈើនេះទៀតសោតពុំមែនដាំមួយថ្ងៃ ហើយរំពឹងថាបានផ្លែផ្កាភ្លាមដែរ។ ការងារនេះ ទាមទារពេលវេលា ដំណោះស្រាយនយោបាយដែលមានលក្ខណៈយូរអង្វែង និងការធ្វើការឲ្យបានគ្រប់ជ្រុងជ្រោយ។ នេះបើតាមប្រសាសន៍របស់សម្តេចហ៊ុន សែន ដែលបានស្រង់បន្តប្រាប់អ្នកសារព័ត៌មាន តាមរយៈលោក កៅ គឹម ហួន។ជាការឆ្លើយការតបលោកប្រធានាធិបតីឥណ្ឌូណេស៊ីចាត់ទុកថា វិធីដែលសម្ដេចបានជំរុញនេះ គឺមានអត្ថប្រយោជន៍។ប៉ុន្តែសំខាន់ទៅទៀត គឺយើងទាំងអស់គ្នាបន្តអនុវត្តន៍នូវគោលការណ៍ទាំង ៥ ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានសម្រេចជាឯកច្ឆន្ទរួចហើយនេះ ធ្វើយ៉ាងណាជំរុញឱ្យភាគីមីយ៉ាន់ម៉ា អនុវត្តន៍ទៅតាមផែនការទាំង៥នោះ។ លោកក៏បានគូសបញ្ជាក់ និងកោតសរសើរផងដែរ ចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងការជំរុញការងារដែលសម្ដេចបានទៅទសស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ ដើម្បីជំរុញការទម្លាយភាពទាល់ច្រក។ ឯកឧត្តមក៏បានលើកផងដែរពាក់ព័ន្ធនឹងការធ្វើយ៉ាងណា ឱ្យមានការរីកចម្រើន នូវការអនុវត្តផែនការ៥ចំណុចដែលបានឯកភាពជាឯកច្ឆ័ន្ទនេះ។ លោកប្រធានាធិបតីក៏ស្នើសុំ និងឯកភាពផងដែរ ធ្វើយ៉ាងម៉េចរកដំណោះស្រាយទាំងអស់នេះ គឺត្រូវមានការចូលរួមដោយភាគីទាំងអស់ដូចដែលសម្ដេចធ្លាប់លើកមកហើយ គឺថាការបង្រួបបង្រួមជាតិ រកដំណោះស្រាយ ត្រូវតែមានការចូលរួមពីភាគីទាំងអស់ ។លោកបន្ថែមថា ដំណោះស្រាយនយោបាយនេះ គឺជាមធ្យោបាយដែលអាចទទួលយកដោយភាគីទាំងអស់។នៅក្នុងជំនួបនេះដែរ លោកប្រធានាធិបតីឥណ្ឌូណេស៊ីក៏បានមានប្រសាសន៍ដែរថា ឥណ្ឌូណេស៊ីពិតជាគាំទ្រដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការងារនេះ។ រីឯចំណុចផ្ដួចផ្ដើមផ្សេងទៀតដូចជា អាស៊ាន-ត្រូយការ និងយន្តការផ្សេងៗទៀតនេះ គឺយើងនឹងពិភាក្សាឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបពិភាក្សាគ្នា ដើម្បីរកមធ្យោបាយក្នុងការជំរុញការងារទៅមុខទៀត។ នៅក្នុងជំនួបនេះដែរលោកប្រធានាធិបតីឥណ្ឌូណេស៊ី ក៏បានអរគុណសម្ដេចតេជោនូវកិច្ចសន្ទនាដែលមានសារសំខាន់នេះ ហើយលោកសង្ឃឹមថា យើងនឹងស្វែងរកនូវដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ានេះ នៅពេលខាងមុខ។សម្តេចក៏បានថ្លែងនូវការអរគុណឯកឧត្តមប្រធានាធិបតី ឥណ្ឌូណេស៊ី ចំពោះកិច្ចពិភាក្សានេះ ដើម្បីធ្វើយ៉ាងណា ឱ្យមានវឌ្ឍនភាពនៃការងាររបស់យើង ហើយសម្ដេចបានគូសបញ្ជាក់ដែរថា បច្ចុប្បន្ននេះ អាស៊ាន ពិតជាមានការងារធ្វើច្រើនណាស់ ហើយយើងទាំងអស់គ្នានៅក្នុងអាស៊ាន ក៏មិនត្រូវក្លាយជាចំណាប់ខ្មាំងនៃប្រទេសមីយ៉ាន់ម៉ាផងដែរ។ សម្ដេចតេជោបានថ្លែងបន្ថែមថា យើងត្រូវតែខិតខំជំរុញធ្វើយ៉ាងណា បោះជំហានទៅមុខ ដើម្បីជំរុញការងាររបស់យើងដូច្នេះហើយយើងនឹងឱ្យរដ្ឋមន្ត្រីការបរទេសរបស់យើង ជួបពិភាក្សាគ្នានៅពេលខាងមុខនេះ៕RFI,AKP
សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជា។រូបភាពReuters