ឯកឧត្តម​វេង ​សាខុនបា​នចុះត្រួត​ពិនិត្យមើ​លការនេសាទស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផល​ស​មុទ្រការ​​អភិរក្ស​និងកា​រគ្រប់គ្រង​ធ​នធានជ​​លផល

នៅព្រឹកថ្ងៃអង្គារ៍ទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទឯកឧត្តមហៃរស្មីអនុរដ្ឋលេខាធិការរួមទាំងឯកឧត្តមពុំសុថាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ព្រមទាំងសហការី បានចុះត្រួតពិនិត្យមើលការនេសាទសមុទ្រ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ ការអភិរក្ស និងការគ្រប់គ្រងធនធានជលផលនៅក្នុងតំបន់សមុទ្រ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចុះទៅពិនិត្យមើលទីតាំងសមុទ្រនៅជុំវិញតំបន់កោះថាស ដែលក្រុមហ៊ុន ជិន យូតាំង (ខេមបូឌៀ) ហ្វីសីរី ឯ.ក បានស្នើសុំរាជរដ្ឋាភិបាល ដើម្បីវិនិយោគលើអភិវឌ្ឍន៍វារីវប្បកម្ម (ចិញ្ចឹមត្រីក្នុងបែរ) ក្នុងលំហរ សមុទ្រនៅពេលខាងមុខ៕សហការី