លោក​ឧត្តមសេ​នី​យ៍ទោអ៊ុំវណ្ណារង់​​ការ​រិះគ​ន់ជាអ្នក​បោះ​មេ​នៅពីក្រោយខ្នងប​ទល្មើសព្រៃឈើ​តែបដិសេ​ធប្រជាពលរដ្ឋអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបនិងស្រាវជ្រាវអ​ង្កេតឲ្យបាន​ស៊ីជ​ម្រៅ​ពាក់​ព័ន្ធនឹ​ងករ​ណី​នេះទើ​ប​ដឹ​ងកា​​រពិត

បើតាមបណ្តាញព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ថាលោកឧត្តមសេនីយ៍ទោអ៊ុំវណ្ណាមានតួនាទីជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងជាប្រធានក្រុមបេសកកម្មដើម្បីស្រាវជ្រាវស៊ើបអង្កេតទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិនៅតាមបណ្ដារាជធានី/ខេត្តនៅពីក្រោយមេឈ្មួញឈើឈ្មោះនាមុំ(ជាថៅកែដេប៉ូឈើដ៏ធំនៅម្តុំព្រែកតាម៉ាក់និងត្រូវជាម្តាយក្មេករបស់ឈ្មោះឡារហ័សនាម៩៩)ដាក់ឱ្យកូនចៅឈ្មោះធី និងឈ្មោះឡុងនិងបានដាក់មនុស្សឱ្យឈរ ប្រព្រឹត្តបទល្មើសព្រៃឈើ ឈ្មោះ ហេង សុខជា ហៅ ជា សណ្តាន់ ឈ្មោះ ភាជ សុផាត និងឈ្មោះវុធ មេសន្តិសុខធំក្នុងក្រុមហ៊ុន បន្ទាប់ពីឈ្មោះ សាយប្រាំងត្រូវជាកូនចៅជំនិតរបស់មេប៉ូលីសអ៊ុំវណ្ណារូបនោះ។ឈ្មោះសាយប្រាំង(អ្នកចាត់ការទូរទៅធំក្នុងក្រុមហ៊ុន)ហើយបានដូរសមាសភាពដោយឱ្យមេឈ្មួញឈើស្ត្រីឈ្មោះឡេងធារ៉ាបន្តអាជីពនិងសកម្មភាពកែនប្រជាពលរដ្ឋកាន់រណាយន្តនិងគោយន្តកន្ត្រៃលួចកាប់ឈើចេញពីតំបន់ព្រៃឡង់ព្រៃឈើនៅតំបន់ដែនអភិរក្សជីវៈចម្រុះព្រះរកាដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពនិងព្រៃហាមឃាត់នានាក្នុងខេត្តក្រចេះនិងខេត្តព្រះវិហារ។បើតាមការចុះផ្សាយកាសែតក្នុងស្រុកបានបន្តឲ្យដឹងថាព្រៃឈើនៅតំបន់ដែនអភិរក្សជីវៈចម្រុះព្រះរកា ដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពនិងព្រៃតំបន់ហាមឃាត់នានា ស្ថិតក្នុងស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកត្បែងមានជ័យនិងស្រុកឆែបក្នុងខេត្តព្រះវិហារបានកំពុងរងនូវការកាប់ឈើអារច្រៀកដឹកលក់ធ្វើអាជីវកម្មខុសច្បាប់ នៅតែបន្តកើនមានយ៉ាងអានាធិបតេយ្យ ។
ក្នុងនោះផងដែរកាសែតនគរមាសបានយោងប្រភពប្រជាពលរដ្ឋបាននិយាយថាការកាប់ដើមឈើ អារច្រៀកនៅក្នុងតំបន់ព្រៃអភិរក្សជីវៈចម្រុះព្រះរកានិងព្រៃតំបន់ហាមឃាត់នានាដឹកតាមរយៈគោយន្តកន្ត្រៃ ជ្រកក្រោមស្លាកក្រុមហ៊ុនដោនភាពមិនប្រក្រតីជាច្រើនទៀត ក្រោយការបិទទ្វារដេប៉ូឈើរបស់លោកស្រី អ៊ិន ស្រីម៉ៅប្ដូរសមាសភាពថ្មីដោយឈ្មួញឈើស្ត្រីឈ្មោះឡេង ធារ៉ា ផ្ដាច់មុខ២ខេត្ត គឺខេត្តក្រចេះ និងខេត្តព្រះវិហារ ។បទល្មើសព្រៃឈើពាក់ព័ន្ធនិង ក្រុមហ៊ុនដោនផ្លានថេសិនស្ថិតនៅ ក្នុង ភូមិ ត្មាតប៉ើយ ឃុំព្រីងធំ ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ គេសង្ស័យមានការឃុបឃិតគ្នា ជាប្រព័ន្ឋ ជាមួយឈ្មួញឈ្មោះលោកស្រីឡេង ធារ៉ា ដែលត្រូវបានគេស្គាល់ថាជាមនុស្សរបស់លោកឧត្តមសេនីយ៍ទោ អ៊ុំ វណ្ណាដោយជ្រកក្រោមស្លាក ក្រុមហ៊ុនឈើល្បីខ្លាំង កំពុងឈូសធ្វើផ្លូវចូលទៅដឹកឈើក្នុងព្រៃព្រះរកា ផ្លូវចំនួន២ខ្សែ ទី១.ឈូសផ្លូវចូលទៅដឹកឈើ ពីក្នុងព្រៃព្រះរកា (ចូលមកចំខាងក្រោយក្រុមហ៊ុនដោន)។
ទី២.ឈូសផ្លូវដឹកឈើជ្រកក្រោមកងពលតូចលេខ៩ ដោយបានឈូសចូលទៅកាន់តំបន់ព្រៃព្រះរកា ដើម្បីត្រៀមកាប់បំផ្លាញឈើបន្ថែមទៀតនិងដឹកឈើចូលមកស្តុកទុកនៅទីបញ្ជាការស្រាលក្នុងកងពលតូច លេខ៩ ។នគរមាសបានរៀបរាប់ទៀតថាគិតដោយឡែកពាក់ព័ន្ធក្រុមហ៊ុនស៊ីងបាយអូថេកខេត្តក្រចេះ តើមានមន្ត្រីពាក់ព័ន្ធណាខ្លះ.?ប្រព្រឹត្តអំពើពុករលួយ.?នៅពីក្រោយខ្នងក្នុងការបើកភ្លើងខៀវឲ្យមេក្រុមឈ្មួញឈើឈ្មោះ នា មុំ ថៅកែដេប៉ូឈើដ៏ធំនៅម្តុំព្រែកតាម៉ាក់ លោកឧត្តមសេនីយ៍ទោ អ៊ុំ វណ្ណា ជាមេកញ្ច្រែងបោះទុន ឲ្យឈ្មោះ ហេង សុខជា (ហៅ ជា សណ្ដាន់) និងប្ដូរសមាសភាពឈ្មួញថ្មីគឺលោកស្រី លឡេង ធារ៉ា បន្តសកម្មភាពលួចកាប់ឈើក្នុងតំបន់ព្រៃឡង់ដឹកលក់ធ្វើអាជីវកម្ម ជ្រកក្រោមស្លាកក្រុមហ៊ុន ស៊ឹងបាយអូថេក.ខណ:លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ កាលពីកន្លងទៅថ្មីៗ បានបដិសេធថាលោកមិនបានដឹងរឿងនឹងទេ.!ករណីមេឈ្មួញកាប់ឈើក្នុងតំបន់ព្រៃឡង់នោះ.!
ប្រធានមន្ទីររូបនេះថាគួរសោកស្តាយដែលលោកបានចុះផ្សាយថា “ខ្ញុំបើកភ្លើងខៀវនោះ ខ្ញុំមិនបានដឹងក្នុងរណីនេះទេ។អរគុណដែលបានផ្តល់ពត៌មាននេះខ្ញុំនិងចាត់វិធានការច្បាប់.!។តែទោះជាយ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ទោអ៊ុំវណ្ណាអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ បានបដិសេធ ទៅនឹងព័ត៌មានមួយចំនួនផ្សាយថា លោកជាប់ពាក់ព័ន្ធ ជំនួញបទល្មើសព្រៃឈើ។ការបដិសេធនេះធ្វើឡើងតាមរយៈមេធាវីរបស់លោក គឺមេធាវី លោកចេងផាន់នី ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២២នេះ។ក្នុងនោះផងដែរប្រជាពលរដ្ឋក៏អំពាវនាវដល់ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបនិងស្រាវជ្រាវ អង្កេតឲ្យបានស៊ីជម្រៅពាក់ព័ន្ធនឹងករណីខាងលើនេះទើបដឹងការពិតខណៈព័ត៌មានមិនមែនជាភ័ស្តុតាងនោះទេ តែជាតម្រុយឈានទៅរកភ័ស្តុតាង.! ៕ពុតសាម៉ាត់

រូបកាសែតនគរមាស

រូបកាសែតនគរមាស

រូបសៀមរាបប៉ុស្តិ៍