
រុស្ស៊ីព្រមានពីការអស់ការអត់ធ្មត់ជាមួយលោកខាងលិច
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានព្រមានថារុស្ស៊ីកំពុងអស់ការអត់ធ្មត់ហើយលោកខាងលិចចាំបាច់ត្រូវផ្តល់ចម្លើយជាក់ស្តែងចំពោះសំណើសន្តិសុខរបស់ទីក្រុងម៉ូស្គូ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៤ខែមករារដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrovបាននិយាយថា”ទីក្រុងម៉ូស្គូអស់ការអត់ធ្មត់។ យើងមានការអត់ធ្មត់ជាខ្លាំង… យើងត្រូវដោះស្រាយបន្ទុកនេះអស់រយៈពេលជាយូរណាស់មកហើយ។ ឥឡូវដល់ពេលយើងទៅហើយ»។អ្នកការទូតរុស្ស៊ីជើងចាស់រូបនេះបានសង្កត់ធ្ងន់ថាទីក្រុងម៉ូស្គូកំពុងរង់ចាំ “ចម្លើយជាក់ស្តែង”ពីលោកខាងលិចលើសំណើសន្តិសុខដែលរុស្ស៊ីបានដាក់ចេញហើយជាការពិតណាស់ថា ការរង់ចាំមិនមានកំណត់នោះទេ។រដ្ឋមន្ត្រីការបរទេសលោក Lavrov បាននិយាយថា រុស្ស៊ីចង់ឱ្យសហរដ្ឋអាមេរិកនិងអង្គការណាតូបញ្ជាក់យ៉ាងច្បាស់ថាសំណើណាមួយដែលពួកគេនឹងទទួលយកនិងបដិសេធដោយមានហេតុផលហើយសំខាន់បំផុតព័ត៌មានបែបនេះត្រូវតែបង្ហាញជាលាយលក្ខណ៍អក្សរ។ប្រធានាធិបតីVladimirPutinទំនងជានឹងធ្វើការសម្រេចចិត្តនៅពេលដែលលោកទទួលបានការឆ្លើយតបចំពោះសំណើសន្តិសុខនីមួយៗ។ផ្ទុយទៅវិញប្រសិនបើខ្លួនមិនទទួលបានការឆ្លើយតប”ស្ថាបនា” ពីលោកខាងលិចទេរុស្ស៊ីនឹងចាត់វិធានការចាំបាច់ ដើម្បីលុបបំបាត់ការគំរាមកំហែងដល់សន្តិសុខជាតិ។កាលពីខែមុនរុស្ស៊ីបានដាក់សំណើសន្តិសុខចំនួន៨ដល់លោកខាងលិចរួមទាំងការស្នើឲ្យណាតូមិនទទួលស្គាល់អ៊ុយក្រែននិងមិនពង្រីកទៅទិសខាងកើត។ការទាមទារមួយចំនួនទៀតបង្ហាញពីការដកអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកចេញពីអឺរ៉ុបនិងការដកកងវរសេនាតូចណាតូចេញពីប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិកនៃអេស្តូនី ឡាតវី និងលីទុយអានី ដែលធ្លាប់ជាផ្នែកនៃសហភាពសូវៀត។ នេះជាលើកទី១ហើយដែលរុស្ស៊ីបានរៀបរាប់លម្អិតអំពីការទាមទាររបស់ខ្លួនបន្ទាប់ពីភាពតានតឹងជាច្រើនខែជាមួយអ៊ុយក្រែន និងលោកខាងលិច ជាពិសេសអង្គការណាតូ។ទោះបីជាយ៉ាងណាក៏ដោយ ការចរចាដែលធ្វើឡើងក្នុងសប្តាហ៍នេះ រវាងរុស្ស៊ី សហរដ្ឋអាមេរិក និងតំណាងអង្គការណាតូ លើសំណើទាំងនេះ មិនមានការរីកចំរើនឡើយ។ ភាគីទាំង២អាចរៀបចំការចរចារផ្សេងទៀត៕យោងតាមwww.rt.com
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov។រូបភាពAP