លទ្ធផលបាក់ឌុបជាប់និទ្ទេសAចំនួន​១៧៥៤នាក់​Bចំនួន៥​២១៥នាក់និ​ងCចំនួន១១​៦៣៤នា​ក់

AKPក្រសួងអប់រំយុវជន និងកីឡាបានប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២១ ក្នុង នោះ ជាប់បាក់ឌុបជាប់និទ្ទេស A១៧៥៤នាក់ B៥២១៥នាក់ និងC១១៦៣៤នាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំនៅថ្ងៃទី១៤ ខែមករានេះ ស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត សរុប ២០៤មណ្ឌល, បន្ទប់ប្រឡង ៤ ៦១៥ បន្ទប់, និងបេក្ខជនចុះ ឈ្មោះក្នុងបញ្ជីសរុប ១១៤ ១៨៧ នាក់ ដែលក្នុងនោះ ១០៤ ២៩៩ នាក់ ជាបេក្ខជនចំណេះទូទៅ, ៤ ៤១៧ នាក់ ជាបេក្ខជន ស្វៃរិន, ៣៤៣៦នាក់ ជាបេក្ខជនបំពេញវិជ្ជា និង ២០៣៥នាក់ ជាបេក្ខជនស្វៃរិនបំពេញវិជ្ជា។ដំណើរការនៃការប្រឡង រួមបញ្ចូលទាំងដំណើរការសំណេរ, កំណែ, ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ, និងផ្ទៀងផ្ទាត់ពិន្ទុ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងពុំមាន ឧបទ្ទវហេតុអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ការប្រកាស លទ្ធផល នឹងប្រព្រឹត្តទៅនា រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។បេក្ខជនប្រឡងជាប់មានចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥ភាគរយ (បើប្រៀប ធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨.៦២ភាគរយ) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១៧៥៣នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣ នាក់), និទ្ទេស B មានចំនួន ៥.២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២.៤៣០នាក់), និទ្ទេស C មានចំនួន ១១.៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥៨៤៧ ក់), និទ្ទេស D មានចំនួន ២៣.៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤.១០០នាក់), និងនិទ្ទេស E មានចំនួន ២៩.៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦.២៣២នាក់)។បេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១.៧៥៣នាក់ ក្នុងនោះ បេក្ខជនមកពីរាជធានីភ្នំពេញ ៥៦៥នាក់, ខេត្តសៀមរាប ១៥៣នាក់, កណ្តាល ១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣នាក់, ពោធិ៍សាត់ ២៨នាក់, ស្វាយរៀង ២៦នាក់, កំពង់ឆ្នាំង ២២នាក់, ព្រះសីហនុ ២០នាក់, រតនគិរី ០៩នាក់, ស្ទឹងត្រែង ០៦នាក់, ប៉ៃលិន ០៦នាក់, ឧត្តរមានជ័យ ០៥នាក់, កោះកុង ០៤នាក់, ព្រះវិហារ ០៤នាក់, កែប ០៣នាក់, និងខេត្តមណ្ឌលគិរី ០១នាក់៕សហការី