សម្ដេចហ៊ុ​ន​សែន​លើ​កឡើងថាទ​ទួលមរណ​ភាពដោ​​យសា​​រកូវី​ដ​​ភាគច្រើន​​ជាអ្នក​ដែ​លមានជំ​​ងឺធ្ងន់

ក្នុងសារជាសំឡេងជូនជនរួមជាតិនាព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២១សម្ដេចហ៊ុនសែនមានប្រសាសន៍ថាទោះបីជាយើងមិនហ៊ាននិយាយថាសូន្យកូវីដឬសេរ៉ូកូវីដ។ក៏ប៉ុន្តែយើងត្រូវរួមគ្នាខិតខំធ្វើឱ្យអត្រាឆ្លងនិងស្លាប់ធ្លាក់ចុះបន្តទៀតហើយការសម្របខ្លួនរស់នៅជាមួយកូវីដ១៩គឺជាដំណើរចៀសវាងមិនបានព្រោះយើងមិនអាចដឹងបានថាកូវីដ១៩ត្រូវចប់នៅពេលណា។បើតាមសម្ដេចហ៊ុនសែនបន្ទាប់ពីបុណ្យភ្ជុំបិណ្ឌហើយដែលប្រជាពលរដ្ឋបានដើរកម្សាន្តជាច្រើនកន្លែងយើងបានសង្កេតឃើញថាចំនួនឆ្លងជំងឺកូវីដ១៩ពុំមានការកើនឡើងនោះទេ។ផ្ទុយទៅវិញចំនួនឆ្លងមានការថយចុះឯចំនួនអ្នកស្លាប់ឃើញមានចំនួនថេរហើយក៏មាននិន្នាការថយចុះផងដែរ។សម្តេចលើកឡើងថាចំណុចទាំងនេះគឺជាចំណុចសាកល្បងដ៏ធំដូចដែលខ្ញុំបានជម្រាបជូនចំពោះបងប្អូនជនរួមជាតិអំពីការសាកល្បងរបស់យើងដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ។សម្ដេចសង្កត់ធ្ងន់ថា«ទោះបីជាជំងឺឆ្លងបានធ្លាក់ចុះការស្លាប់ក៏មិនមានការកើនហើយមាននិន្នាការថយចុះ។ក៏ប៉ុន្តែហានិភ័យក៏នៅតែមានខ្ពស់នៅឡើយ។ដូច្នេះការសម្របខ្លួនរស់នៅជាមួយកូវីដ១៩គឺជាដំណើរចៀសវាងមិនបានព្រោះយើងមិនអាចដឹងបានថាកូវីដ១៩ត្រូវចប់នៅពេលណា»។សម្ដេចលើកឡើងថាការចាក់វ៉ាក់សាំងរបស់យើងបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរដែលមកដល់ពេលនេះប្រជាជនជាង១៣លាន៦សែននាក់ត្រូវបានចាក់វ៉ាក់សាំងដែលគិតជាអត្រាគ្របដណ្ដប់មានរហូតទៅដល់ជាង៨៥ភាគរយនៃចំនួនប្រជាជន។ចំនួននេះធ្វើឱ្យអ្នកឆ្លងរបស់យើងមួយចំនួនមិនបាននាំទៅរកភាពធ្ងន់ធ្ងរនោះទេហើយអ្នកដែលបានទទួលមរណភាពដោយសារកូវីដភាគច្រើនយើងបានសង្កេតឃើញថាជាអ្នកដែលមានជំងឺធ្ងន់កាលពីពេលមុនហើយដែលពួកគាត់មកដល់មន្ទីរពេទ្យគឺចាប់ផ្ដើមមានបញ្ហាធ្ងន់ធ្ងរ។ សម្តេចបានបន្តថាស្ថានភាពទាំងអស់នេះគឺយើងអាចនិយាយបានថាវ៉ាក់សាំងគឺជាគ្រឹះការពារដ៏រឹងមាំសម្រាប់ការពារអាយុជីវិតរបស់ប្រជាជនយើងកាត់បន្ថយការឆ្លងហើយប្រសិនបើមានការឆ្លងហើយក៏មិននាំទៅដល់គ្រោះថ្នាក់។ឥឡូវនេះបន្ទាប់ពីការចាក់ដូសទី២ដល់ពេលវេលាដែលត្រូវចាក់ដូសទី៣ទៅតាមទីកន្លែងដែលបានចាក់មុននិងចាក់ក្រោយហើយកំពុងធ្វើយុទ្ធនាការនៅក្នុងទីក្រុងភ្នំពេញដែលការចាក់នេះត្រូវប្រើរយៈពេលពីដូសទី២ទៅដូសទី៣ ក្នុងរង្វង់ពី៤ ទៅ៩ខែ។សម្ដេចបញ្ជាក់បន្តថា “វាជាគុណបុណ្យរបស់យើងដែលយើងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ជូនប្រជាពលរដ្ឋរបស់យើង តាមរយៈជំនួយពីប្រទេសជាមិត្ត ពិសេសគឺសាធារណរដ្ឋប្រជាមានិតចិន សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និងខូវ៉ាក់។យើងក៏បានទិញដោយខ្លួនឯងនៅចំនួនច្រើនដែលរហូតមកដល់ពេលនេះយើងទទួលវ៉ាក់សាំបានចំនួន៣៨លានដូសដើម្បីការចាក់ជូនប្រជាពលរដ្ឋរបស់យើង”។សម្ដេចលើកឡើងទៀតថានៅសេសសល់ប្រជាជនមួយចំនួនទៀតដែលយើងបានសង្កេតឃើញថាអត្រាស្លាប់កាលពីម្សិលមិញនេះមានចំនួន១២នាក់ដែលក្នុងនោះមាន៨នាក់រួចស្រេចទៅហើយដែលមិនបានចាក់វ៉ាក់សាំង។សម្តេចបានកត់សម្គាល់ឃើញថាជាទូទៅចំនួនអ្នកដែលបានទទួលមរណភាពដោយសារមិនបានចាក់វ៉ាក់សាំងនេះ គឺជាចំនួនដ៏ធំ ហើយអ្នកដែលមិនបានចាក់វ៉ាក់សាំងមានមូលហេតុខុសៗគ្នាដែលសម្ដេចបានស្នើសម្រាប់ក្រុមគ្រូពេទ្យអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋគឺខិតខំដើម្បីទទួលបាននូវវ៉ាក់សាំងហើយបើទោះបីបិទបញ្ចប់នូវការចាក់វ៉ាក់សាំងនៅតាមខេត្តមួយចំនួនរួចទៅហើយក៏ដោយ។ក៏ប៉ុន្តែយើងទុកវ៉ាក់សាំងសម្រាប់ការចាក់ជូនប្រជាពលរដ្ឋរបស់យើង។សម្ដេចថ្លែងបន្ថែមថា“យើងអាចមានកម្មវិធីដើម្បីទៅចាក់វ៉ាក់សាំងជូនទៅដល់ប្រជាពលរដ្ឋនៅតាមភូមិតាមផ្ទះតែម្ដងក្នុងករណីដែលប្រជាពលរដ្ឋរបស់យើងមិនអាចធ្វើដំណើរមកកាន់ទីកន្លែងចាក់វ៉ាក់សាំងបាន។នេះសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្រុមគ្រូពេទ្យយកចិត្តទុកដាក់សម្រាប់ការអនុវត្តនៅឯមូលដ្ឋាន”។សម្ដេចសង្ឃឹមថាយើងទាំងអស់គ្នានឹងជម្នះបាននៅសភាពការណ៍នេះដែលឃើញអត្រាឆ្លងធ្លាក់ចុះ អត្រាស្លាប់ក៏ធ្លាក់ចុះ យើងត្រូវធ្វើឱ្យការធ្លាក់ចុះនេះបន្តទៅទៀត ទោះបីជាយើងមិនហ៊ាននិយាយថា សូន្យកូវីដឬសេរ៉ូកូវីដក៏ដោយចុះ។ក៏ប៉ុន្តែចំនួនឆ្លងនិងចំនួនស្លាប់គឺត្រូវតែមានការធ្លាក់ចុះដើម្បីយើងឈានទៅបើកប្រទេសឡើងវិញហើយរស់នៅជាមួយនឹងកូវីដក្នុងដំណើរតាមគន្លថ្មីជាមួយនឹង៣ការពារនិង៣កុំដែលចៀសវាងឱ្យខាងតែបាននូវការរើសអើងជាមួយនិងអ្នកជំងឺកូវីដ។ផ្ទុយទៅវិញត្រូវរួមសាមគ្គីគ្នានៅក្នុងការប្រយុទ្ធប្រឆាំងនិងកូវីដដើម្បីឆ្ពោះទៅរកការបើកសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ។សូមបញ្ជាក់ថា អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៥៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៩,០៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២នាក់។ចំណែកនៅក្នុងក្របខណ្ឌកងទ័ពវិញក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ឱ្យដឹងថា គឺការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប២,៧៥៩,៨៤៤នាក់ រីឯ ចាក់លើកទី២ បានចំនួន ២,៧៣២,៣៨០នាក់ និងដូសជំរុញ ៦៥៦,៧៨៨នាក់បើគិតមកត្រឹមថ្ងៃទី១៨ខែតុលាឆ្នាំ២០២១។​ថៃ្ងនេះក្រសួងសុខាភិបាលកម្ពុជា​បានប្រកាស​រកឃើញ​អ្នកឆ្លងជំងឺ​កូវីដ១៩ថ្មី​ចំនួន១៧៥នាក់​បន្ថែមទៀត​ ខណៈអ្នកជា​សះស្បើយមាន​ចំនួន​បន្ថែម​២៧១នាក់​។ ​ចំណែក​ អ្នកស្លាប់ថ្មីវិញ មានចំនួន១១នាក់​ ក្នុងនោះ៨នាក់​អត់បាន​ចាក់វ៉ាក់សាំង​ដែលធ្វើឱ្យចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺកូវីដ១៩​កើនដល់២,៦៨១នាក់​៕សហការី