ក្រសួង​សុខា​ភិបា​​លស្នើឱ្យស្ថាប័ន​សា​រព័ត៌​មា​នមួយចំនួនគោរពនូ​វវិជ្ជាជីវៈចៀសវាង​​ការផ្សព្វផ្សាយដែ​ល​នាំឱ្យមានកា​រច្របូកច្របល់​​នៅក្នុងសង្គមព្រោះ​ថារាល់វ៉ាក់​សាំង​ដែលបាននិង​កំពុងតែ​ប្រើប្រាស់​​នៅ​កម្ពុជា​សុទ្ធតែក្រោ​ម​​លក្ខខ​ណ្ឌ​ប​ន្ទាន់(WHO)

ក្រសួងសុខាភិបាលស្នើឱ្យស្ថាប័នសារព័ត៌មានមួយចំនួនគោរពនូវវិជ្ជាជីវៈសារព័ត៌មានចៀសវាងការផ្សព្វផ្សាយដែលនាំឱ្យមានការច្របូកច្របល់នៅក្នុងសង្គមព្រោះថារាល់វ៉ាក់សាំងគ្រប់ប្រភេទដែលបាននិងកំពុងតែប្រើប្រាស់នៅកម្ពុជាយើងនេះសុទ្ធតែជាវ៉ាក់សាំងដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្រោមលក្ខខណ្ឌបន្ទាន់ដោយអង្គការសុខភាពពិភពលោក(WHO)ហើយរាល់វ៉ាក់សាំងសុទ្ធតែមានប្រសិទ្ធភាពក្នុងការការពារវីរុសកូវីដ-១៩រួមទាំងពពួកបំប្លែងថ្មីផងដែរ។ការថ្លែងលោកជំទាវវេជ្ជបណ្ឌិតឱវណ្ណឌីនបែបនេះក្នុងឱកាសចុះពិនិត្យមើលការងារចាក់វ៉ាក់សាំងដូសជំរុញនៅខេត្តពោធិសាត់កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។
ការថ្លែងនេះជាឆ្លើយតបទៅនឹងសារព័ត៌មានក្នុងស្រុកមួយដែលមានឈ្មោះថាវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ដែលកាលពីពេលថ្មីៗនេះបានផ្សព្វផ្សាយពាក់ព័ន្ធនឹងវ៉ាក់សាំងដោយលោកជំទាវបានសង្កត់ធ្ងន់ថា “ប្រហែលជាអ្នកសួរនិងអ្នកឆ្លើយគ្មានចំណេះដឹងឬមិនយល់អ្វីទាំងអស់តែម្តងពាក់ព័ន្ធនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ខ្ញុំសូមបញ្ជាក់ថាវ៉ាក់សាំងនូវតែជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតដើម្បីការពារបងប្អូនប្រជាពលរដ្ឋពីការស្លាប់ការពារពីការឈឺធ្ងន់ឈានទៅដល់ការសម្រាកពេទ្យជាដើមហើយវ៉ាក់សាំងទាំងអស់ដែលកំពុងប្រើប្រាស់នៅកម្ពុជាយើងនេះស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោកទាំងអស់។ យើងអត់មានទៅយកវ៉ាក់សាំងណាដែលមិនមានការទទួលស្គាល់ យកមកប្រើប្រាស់នោះទេ ព្រោះកម្ពុជាយើងក្រោមការចង្អុរបង្ហាញពីសម្តេចតេជោនាយករដ្ឋមន្ត្រី លោកមានការគិតគូរខ្ពស់ណាស់ ហើយសូម្បីតែរូបខ្ញុំផ្ទាល់ក៏ចាក់វ៉ាក់សាំងប្រទេសចិនដែរគឺស៊ីណូហ្វាមដែលមកទល់ពេលនេះគឺខ្ញុំចាក់បាន៣ដូសហើយ”។លោកជំទាវបានស្នើឱ្យស្ថាប័នសារព័ត៌មានត្រូវផ្សព្វផ្សាយដោយឈរលើគោលការណ៍គោរពវិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មានហើយបើទោះជាមានចំនួនតិចតួចដែលមិនផ្សព្វផ្សាយគោរពគោលការណ៍វិជ្ជាជីវៈ។ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានមិនពិតបំផ្លើសនិងបំភ្លៃទាំងនេះនឹងនាំឱ្យមានការច្របូកច្របល់នៅក្នុងសង្គមជាតិ។ លោកជំទាវបានសង្កត់ធ្ងន់ថា“ស្ថាប័នសារព័ត៌មានមួយចំនួនតូចនេះ ហាក់ដូចជាមិនមានវិជ្ជាជីវៈសោះតែម្តងឬនិយាយឱ្យងាយយល់គឺពួកគាត់មិនបានរៀនសូត្រ មិនបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវហើយក៏ចេះតែមកប្រកបរបរនេះទាំងនេះគឺប្រៀបបាននឹងគ្រូពេទ្យដែលមិនបានចូលសាលាដូច្នោះដែរ។ដែលមិនបានរៀនសូត្រសោះតែតាំងខ្លួនជាគ្រូពេទ្យមកព្យាបាលអ្នកជំងឺដូច្នេះចង់ឬមិនចង់អ្នកជំងឺប្រាកដជាអន្តរាយហើយ”។ដោយឡែកចំពោះការផ្សាយរបស់ VOD នេះ ពាក់ព័ន្ធនឹងការចាក់ដូសទី៣វិញ លោកជំទាវ ឱ វណ្ណឌីន បានពន្យល់ថា ៖“សូមមេត្តាយល់ ហើយនិងសិក្សាស្រាវជ្រាវជាមុនសិន ព្រោះថាការចាក់ដូសទី៣នេះមិនមែនតែចាក់នៅកម្ពុជាយើងទេ នៅតាមបណ្តាប្រទេសជាច្រើននៅក្នុងពិភពលោកគេបាននិងកំពុងចាក់ដូសទី៣នេះរួចទៅហើយ ដើម្បីជំរុញអង្គបដិបក្ខការពារបុគ្គលបន្ថែមទៀតពីការវាយលុកដោយវីរុសកូវីដ-១៩។ ខ្ញុំលើកជាឧទាហរណ៍ មានដូចជាសហរដ្ឋអាមេរិកជាដើម ដែលពេលនេះកំពុងជំរុញប្រជាពលរដ្ឋគេឱ្យចាក់ដូសទី៣ ហើយប្រទេសមួយចំនួនវិញបានសម្រេចឱ្យការចាក់វ៉ាក់សាំងគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគេទៅហើយ។ ដូច្នេះគោលនយោបាយយុទ្ធសាស្រ្ត នៃការចាក់វ៉ាក់សាំងដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺជាការត្រឹមត្រូវ ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋយើងពីជ្រោះមរណៈ។ និយាយទៅគឺរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានសិក្សាច្បាស់លាស់ណាស់ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះ ហើយយើងតែងតែប្រឹក្សាយោបល់និងអនុវត្តទៅតាមសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោកអំពីរឿងចាក់វ៉ាក់សាំងនេះ”។សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ គឺជាការចាប់ផ្តើមនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ដោយប្រើវ៉ាក់សាំងប្រភេទ Pfizer ជូនបងប្អូនជនរួមជាតិទាំងអស់(គន្លាតចាប់ពី៤ខែឡើង បន្ទាប់ពីចាក់ដូសទី៣រួច) ប៉ុន្តែសម្រាប់ទីតាំងវិញគឺមានតែនៅរាជធានីភ្នំពេញប៉ុណ្ណោះដោយមូលហេតុពាក់ព័ន្ធនឹងសីតុណ្ហភាពនៃការរក្សាទុកវ៉ាក់សាំង។សូមជម្រាបជូនថាសម្ដេចតេជោហ៊ុនសែនបានអំពាវនាវឱ្យជនរួមជាតិទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាននិងទាំងដូសជំរុញដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ដោយសម្ដេចបានបញ្ជាក់ថាគ្មាន​ជម្រើសអ្វីឱ្យល្អជាង​កា​រចាក់វ៉ាក់សាំង​គួបផ្សំជាមួយវិធានការសុខាភិបាល៣ការពារនិង៣កុំនោះទេ។ នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋ​មន្ត្រីបានសរសេរថា២នាក់បានហើយ។ ថ្ងៃនេះខ្ញុំនិងភរិយាចាក់វ៉ាក់សាំងដូសជំរុញ​ដើម្បី​ការពារកូវីដ-១៩។ សម្ដេចបានបញ្ជាក់ថា គ្មានជម្រើសអ្វីឱ្យល្អជាងការ​ចាក់​វ៉ាក់​សាំង គួបផ្សំជាមួយវិធានការសុខាភិបាល៣ការពារនិង៣កុំនោះទេ។ សម្ដេចបាន​ថ្លែងថា “ខ្ញុំមានកម្លាំងការពារយ៉ាងរឹងមាំនៅគ្រប់ទីកន្លែងតែពួកគាត់មិនអាចការពារ​ខ្ញុំមិន​ឱ្យ​ឆ្លងកូវីដ.១៩បានឡើយ។ ប្រពន្ធនិងកូនៗព្រមទាំងចៅៗរបស់ខ្ញុំ ក៏មិនអាចការពារខ្ញុំ​បានដែរ។​ និយាយរួមគ្មានអ្នកណាអាចការពារខ្ញុំបានឡើយ គឺមានតែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះ ទើបអាចការពារខ្លួនខ្ញុំបាន”។ ជា​មួយគ្នានេះ សម្ដេចតេជោក៏បាន សូមបងប្អូនជនរួមជាតិអញ្ជើញទៅចាក់វ៉ាក់​សាំង​ឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញដើម្បីការពារខ្លួនយើង គ្រួសារ​យើង ភូមិ ឃុំយើង និងជាតិយើង៕សហការី

លោកជំទាវវេជ្ជបណ្ឌិតឱវណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានអញ្ជើញចុះពិនិត្យមើលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសទី៤សម្រាប់ក្រុមគោលដៅនៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកមានទីតាំងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។រូបភាពក្រសួងសុខាភិបាល