ឯក​ឧត្តមវេង​សាខុនបាន​អញ្ជើញចូលរួមក្នុងកិ​ច្ចប្រជុំពិភាក្សាអំពីរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយ​​អភិវឌ្ឍន៍វិស័យ​​ឧស្សាហកម្មកម្ពុ​ជា(IDP)ឆ្នាំ២០​១៥-២០២៥​

នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមវេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈប្រព័ន្ធវីដេអូហ្សូម(Zoom)។កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងគោលបំណងពិនិត្យផ្តល់អនុសាសន៍និងលើកទិសដៅសម្រាប់សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិlDP ២០១៥-២០២៥៕សហការី