
សម្តេចហ៊ុនសែនមិនប្រកាន់ទោសចំពោះអ្វីដែលប្រជាជនមីយ៉ាន់ម៉ាជាន់ឈ្លីនិងដុតរូបថត
សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសនៅថ្ងៃនេះថាសម្តេចមិនប្រកាន់ទោសអូសដំណើរចំពោះអ្វីដែលប្រជាជនមីយ៉ាន់ម៉ាដែលខឹងសម្បានឹងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមួយនេះ ហើយធ្វើឲ្យពួកគេជាន់ឈ្លីនិងដុតរូបថតរបស់សម្តេចនោះទេ។សម្តេចហ៊ុនសែនលើកឡើងថាក្រុមអ្នកប្រឆាំងនឹងរូបសម្តេចពួកគេនឹងដឹងគុណសម្តេចនៅពេលក្រោយបន្ទាប់ពីជីវិតពួកគេត្រូវបានសង្គ្រោះពីភ្នក់ភ្លើងសង្គ្រាម។ដោយប្រើពេលវេលាជាច្រើនដើម្បីបកស្រាយនូវអ្វីដែលសម្តេចបាននិងកំពុងគិតគូរដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។សម្តេចហ៊ុន សែននៅក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៥ថា បានថ្លែងថាក្រុមអ្នកជេរប្រមាថសម្តេចដែលទៅជួបមេដឹកនាំយោធាមីយ៉ាន់ម៉ាគឺមានទាំងក្រុមពលរដ្ឋមីយ៉ាន់ម៉ានិងក្រុមអ្នកប្រឆាំងខ្មែរដែលពួកគេអង្គុយជាមួយគ្នានៅក្រៅប្រទេស។សម្តេចហ៊ុន សែន បានចាត់ទុកក្រុមអ្នកវាយប្រហារតាមហ្វេសប៊ុកទៅលើដំណើរទស្សនកិច្ចរបស់សម្តេចនេះថាជាក្រុមតែមួយដែលពួកគេកំពុងរស់នៅប្រទេសថៃ ប្រទេស បារាំង អាមេរិក និងនៅប្រទេសមួយចំនួនទៀត។
ទោះជាយ៉ាងណាសម្តេចអះអាងថាសម្តេចមិនប្រកាន់ទោសអូសដំណើរចំពោះអ្វីដែលប្រជាជនមីយ៉ាន់ម៉ាជាន់ឈ្លី និងដុតរូបថតរបស់សម្តេចនោះទេ។ បើតាមសម្តេចហ៊ុន សែន ក្រុមអ្នកប្រឆាំងនឹងរូបសម្តេចពួកគេនឹងដឹងគុណសម្តេចនៅពេលក្រោយ បន្ទាប់ពីជីវិតពួកគេត្រូវបានសង្គ្រោះពីភ្នក់ភ្លើងសង្គ្រាម។សម្តេចហ៊ុនសែនគោលដៅរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ាគឺមានតែ២ប៉ុណ្ណោះ គឺការព្រមព្រៀងគ្នាក្នុងបទឈប់បាញ់និងការបើកផ្លូវឲ្យនាំយកជំនួយមនុស្សទៅជូនប្រជាជននៃប្រទេសនេះដែលរងគ្រោះដោយសារសង្គ្រាមស៊ីវិល។ សម្តេចថ្លែងថាការមិនអនុញ្ញាតឲ្យលោកបានជួបលោកស្រីអ៊ង់សាន ស៊ូជីសម្តេចមិនខកចិត្តឡើយដោយអះអាងថានោះមិនមែនជាគោលដៅរបស់សម្តេចឡើយ។សំណុំរឿងវិបត្តិនៅមីយ៉ាន់ម៉ាក្នុងនាមប្រជាធានអាស៊ានសម្តេចហ៊ុន សែន ជំរុញឲ្យមានយន្តការផ្តល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ាដោយគ្មានការរើសអើង ហើយសម្តេចបានលើកឡើងម្តងហើយម្តងទៀតនៅចំពោះមុខឯកអគ្គរាជទូតជប៉ុនពីតួនាទីរបស់ប្រទេសនេះក្នុងការជួយផ្តល់ជំនួយមនុស្សធម៌ផងដែរ។នេះបើតាមសម្តេចហ៊ុនសែន៕សហការី