មនុ​​​ស្ស១៦៤​នា​ក់​​​​បា​នស្លា​​ប់និ​ងជា​ង៥​,០០​០​នាក់​ត្រូវ​​បា​​នចា​ប់​ខ្លួន​​​នៅក្នុងកុ​​​​ប​ក​ម្ម​នៅ​​ក្នុ​ងប្រទេ​​​ស​កា​ហ្សា​​​ក់​ស្ថាន

អាជ្ញាធរបាននិយាយនៅថ្ងៃនេះថាយ៉ាងហោចណាស់មនុស្ស ១៦៤នាក់ត្រូវបានសម្លាប់ និងជាង៥,០០០ នាក់ត្រូវបានឃុំខ្លួននៅក្នុងភាពចលាចលមួយសប្តាហ៍នៅក្នុងប្រទេសកាហ្សាក់ស្ថាន។ចំនួនខាងលើដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីមនុស្ស៤៤នាក់ដែលបានរាយការណ៍កាលពីថ្ងៃទី៧ខែមករាត្រូវបានប្រកាសនៅថ្ងៃនេះនៅលើប៉ុស្តិ៍ទូរទស្សន៍រដ្ឋKhabar24ដោយដកស្រង់ប្រភពពីក្រសួងសុខាភិបាលកាហ្សាក់ស្ថាន។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីក្រសួងមហាផ្ទៃរបស់ប្រទេសនេះថាទន្ទឹមនឹងនោះ មនុស្សយ៉ាងតិច ៥.១៣៥នាក់ត្រូវបានឃុំខ្លួនពីបទចូលរួមក្នុងការតវ៉ានៅក្នុងប្រទេសកាហ្សាក់ស្ថាន។ប៉ូលីសបានបើកការស៊ើបអង្កេតលើករណីឧក្រិដ្ឋកម្មចំនួន១២៥ដែលទាក់ទងនឹងកុបកម្មរួមទាំងឧក្រិដ្ឋកម្មនៃអំពើហិង្សា ឃាតកម្ម និងអំពើប្លន់។ យោងតាមស្ថិតិរបស់រដ្ឋាភិបាល យានយន្តជាង ៤០០គ្រឿងត្រូវបានបំផ្លាញនៅក្នុងកុបកម្ម ខណៈដែលអាជីវកម្មនិងធនាគារចំនួន១០០ត្រូវបានវាយប្រហារនិងលួច។ការខូចខាតដំបូងត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន១៩៨លានដុល្លារ។ នេះបើយោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសកាហ្សាក់ស្ថាន។ភាពចលាចលនាពេលបច្ចុប្បន្នគឺជាបញ្ហាប្រឈមដ៏ធំបំផុតដែលប្រឈមមុខនឹងរដ្ឋបាលរបស់ប្រធានាធិបតី Kassym-Jomart Tokaevដែលជំរុញឱ្យលោកអំពាវនាវឱ្យមានការគាំទ្រពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលដឹកនាំដោយប្រទេសរុស្ស៊ី។នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៩ខែមករា មេបញ្ជាការ CSTO ឧត្តមសេនីយ៍ Andrey Sedyukov បាននិយាយថាកងកម្លាំងរក្សាសន្តិភាព CSTO ត្រូវបានដាក់ពង្រាយពេញលេញទៅកាន់ប្រទេសកាហ្សាក់ស្ថានហើយបច្ចុប្បន្នកំពុងប្រតិបត្តិការទាំងស្រុងនៅក្នុងប្រទេស។ឧត្តមសេនីយSedyukovបាននិយាយថាកងកម្លាំងកំពុងបំពេញបេសកកម្មដើម្បីការពារសម្ភារៈយោធា រដ្ឋ និងសង្គមសំខាន់ៗនៅក្នុងទីក្រុង Almaty និងតំបន់ជុំវិញនោះ ហើយនឹងស្ថិតនៅក្នុងប្រទេសកាហ្សាក់ស្ថានរហូតដល់ស្ថានការណ៍ត្រូវបានដោះស្រាយទាំងស្រុងដោយស្ថិរភាព។រហូតមកដល់ពេលនេះមន្ត្រីជាន់ខ្ពស់ជាច្រើននាក់រួមទាំងអតីតប្រធានគណៈកម្មាធិការសន្តិសុខជាតិរបស់កាហ្សាក់ស្ថាន Karim Massimov ត្រូវបានចាប់ខ្លួនក្រោមការសង្ស័យពីបទក្បត់ជាតិ។ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៨ខែមករាថាសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ច្បាស់លាស់មួយ”ថ្កោលទោសយ៉ាងខ្លាំងក្លា”ចំពោះអំពើហិង្សាដែលកំពុងរីករាលដាលនៅក្នុងតំបន់កាហ្សាក់ស្ថាន។ សហភាពអឺរ៉ុបក៏បានអំពាវនាវដល់ភាគីនៃជំនួយយោធាពីខាងក្រៅ “គោរពអធិបតេយ្យភាព និងឯករាជ្យភាព” របស់ប្រទេសកាហ្សាក់ស្ថាន។លោក​បាន​សង្កត់​ធ្ងន់​ថា៖ «យើង​កាន់​ទុក្ខ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់​បង់​អាយុ​ជីវិតនិង​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ហិង្សា​ដែល​រីក​រាល​ដាល»៕យោងតាមwww.reuters.com

ទាហាន​នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង Almaty ប្រទេស​កាហ្សាក់ស្ថាន កាល​ពី​ថ្ងៃ​ទី​៦ខែ​មករា (រូបថត៖ Reuters)