សន្និបាត​បូ​​កសរុបស​មិទ្ធផល​កា​រងាររយៈ​​​ពេល​៥ឆ្នាំនិ​ង​លើក​ទិសដៅ​កា​រងារអនុវត្តបន្ត៥​ឆ្នាំ​សម្រាប់​អា​ណត្តិទី៥ឆ្នាំ​២០២២-២០២​៧ក្រោម​អធិបតី​​ភា​ពឯកឧត្តមជា​សុ​គន្ធា​ប្រធាន​គណៈកម្មាធិ​ការ​គ​​ណ​បក្សប្រ​ជា​ជន​ឃុំ​ថ្កូវស្រុ​ក​​កំពង់​ត្របែ​​កខេត្តព្រៃ​វែ​ង

ខេត្តព្រៃវែង:ព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០២២នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្កូវបានរៀបចំកម្មវិធីអង្គសន្និបាតគណៈកម្មាធិការគណបក្សឃុំថ្កូវក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមជា សុគន្ធាអនុប្រធានក្រុមការងារស្រុកកំពង់ត្របែក និងជាប្រធានក្រុមការងារចុះជួយឃុំថ្កូវអមដោយក្រុមការងាររួមមាន ឯកឧត្តម សួន គឹមស៊ាន់ អនុប្រធាន រួមជាមួយ ឯកឧត្តម ដួងច័ន្ទអម្រិតអនុប្រធានព្រមទាំងអនុប្រធានក្រុមការងារសមាជិកសមាជិកាផ្សេងៗទៀតបានអញ្ជើញចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងាររយៈពេល៥ឆ្នាំនិងលើកទិសដៅការងារអនុវត្តបន្ត៥ឆ្នាំសម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការគណបក្សប្រជាជនចុះជួយឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សូមបញ្ចាក់ផងដែលក្នុងអង្គសន្និបាតមានសមាជិក សមាជិកាចូលរួមសរុបចំនួនប្រមាណជាង៣០០នាក់ ។
ក្នុងឱកាសនោះ ឯកឧត្តម ជា សុគន្ធា បានសំដែងការរីករាយ និងអបអរសាទរ ចំពោះ សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋទាំងអស់ សម្រាប់៤អាណត្តិ នៃក្រុមប្រឹក្សាឃុំថ្កូវកន្លងមក គឺគណបក្សប្រជាជនកម្ពុជា បានបន្តអភិវឌ្ឍន៍មូលដ្ឋានមានការរីកចម្រើនជាដំណាក់កាលៗ ដែលពីមុនក្នុងឃុំថ្កូវគឺមិនមានផ្ទះធំៗអ្វីទាល់តែសោះ តែបច្ចុប្បន្នតាមរយៈគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើការអភិវឌ្ឍន៍ឃុំ មានហេដ្ឋារច្ចនាសម្ព័ន្ធខ្វាត់ខ្វែងដូចជាផ្លូវថ្នល់ជនបទ សាលារៀន វត្តអារាម មណ្ឌលសុខភាព ទីផ្សារ តំបន់រដ្ឋបាល ស្រះទឹក អណ្តូងទឹក ភ្លើងអគ្គីសនី ម៉ាស៊ីកិនស្រូវ … គួរជាទីមោទនៈសម្រាប់ប្រជាជនក្នុងមូលដ្ឋានផ្ទាល់។ហើយសម្រាប់អាណត្តិទី៥ នៃក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវផែនការ និង គោលនយោបាយ ដើម្បីឆ្ពោះទៅការអភិឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យ ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទ និងទីប្រជុំជនក្នុងឃុំបន្តទៀត ដែលមានជាអាដ៍ ៖
– លើកកម្ពស់ ស្ថានភាពសង្គម-សេដ្ឋកិច្ចនៅជនបទ និងទីប្រជុំជន។
– ពង្រឹង និងលើកកម្ពស់សិទ្ធអំណាចសហគមន៍នៅមូលដ្ឋានភូមិ សង្កាត់ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
– បន្តថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រក្សាបានការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរម្មនា។
– បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែខ្លាំងក្លា និងកាន់តែមានប្រសិទ្ធភាព។
– គ្រប់គេហដ្ឋាននៅជនបទមានអគ្គីសនី ទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ គ្រប់ក្រុមគ្រួសារ។
– បន្តលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងចាស់ជរា…។
ទាំងនេះជាអ្វីៗ ដែលគណបក្សប្រជាជនបានផ្តល់ជូនប្រជាពលរដ្ឋដោយមិនសន្យា តែបានធ្វើ និងរក្សាជូនប្រជាពលរដ្ឋ ផ្ទុយស្រឡះពីគណបក្សផ្សេងៗ ដែលតែងតែដើរសន្យា តែមិនបានធ្វើអ្វីសោះសម្រាប់ប្រជាជន និងសង្គមជាតិ។
ក្នុងអង្គសន្និបាតក៏មានការប្រកាសបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ បន្តទៀត ដែលនេះបានបង្ហាញពី តម្លាភាព សមភាព យុត្តិធម៌ និងប្រជាធិបតេយ្យ របស់គណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកា និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ផងដែរ។ជាចុងបញ្ចប់ ឯកឧត្ដមប្រធានបានថ្លែងការកោតសរសើរ និងអំណរគុណដល់គណៈកម្មការអនុគណៈកម្មការទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនប្រកបដោយឆន្ទៈខ្ពស់ក្នុងការត្រៀមរៀបចំ សន្និបាតឆ្នាំនេះ ព្រមទាំងបានផ្ដាំផ្ញើឱ្យមន្ត្រីក្រោមឱវាទទាំងអស់បន្តវប្បធម៌សហការ សាមគ្គីឱ្យ កាន់តែខ្លាំងខ្លាថែមទៀត ជាពិសេសត្រូវបំពេញកិច្ចការដោយឆន្ទៈខ្ពស់បំផុត ពោលគឺធ្វើម្ដង ធ្វើឱ្យហើយ ធ្វើឱ្យត្រូវ និងប្រសិទ្ធភាពខ្ពស់៕នៅលិញ