តាមមា​ត់ចាប​មាត់ព្រាបមានអ្នករត់ការ​ដោះ​លែ​ងបុរសម្នាក់​​ពា​ក់ព័ន្ធការចេ​ញសែក​ស្អុយ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២២នេះបានចាប់ខ្លួនបុរសម្នាក់ឈ្មោះគន្ធាបូរ៉ាដែលជាអ្នករកស៊ីម៉ៅការធ្វើផ្ទះល្វែងពាក់ព័ន្ធការចេញសែកស្អុយលុយជាង៣០ម៉ឺនដុល្លារ នៅសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ។ហើយករណីនេះកំពុងតែលេច​ឮ​តាមមាត់ចាបមាត់ព្រាប​​ថាមានអ្នករត់ការដោះលែង។គួររឭកដែរថារបាយការណ៍របស់កងរាជអាវុធហត្ថបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០២០ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះគន្ធា បូរ៉ាបានមករកខ្ចីប្រាក់ពីជនរងគ្រោះ ចំនួន៣៣១,៣៧៣ដុល្លារ។ដោយការជឿទុកចិត្តលើជនសង្ស័យជនរងគ្រោះក៏ព្រមឲ្យខ្ចីលុយនោះ និងសន្យាសងវិញគ្រប់ចំនួននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។លុះនៅអំឡុងខែកញ្ញា ឆ្នាំ២០២១ ជនរងគ្រោះក៏បានយកមូលប្បទានប័ត្រទាំង២ខាងលើដែលឈ្មោះគន្ធា បូរ៉ា ទៅបើកប្រាក់នៅធនាគារ ស្រាប់តែនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ធនាគារចេញមូលប្បទានប័ត្របញ្ជូនត្រឡប់ចំនួន២ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ របស់ធនាគារ ABA បញ្ជាក់មកវិញថាមូលប្បទានប័ត្រលេខៈ ១៧២៧៦៩ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ និងមូលប្បទានប័ទ្រលេខៈ ១៧២៧៦៨ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១របស់ធនាគារម៉េបេង(MAYBANK)ពុំមានទឹកប្រាក់សម្រាប់ធ្វើប្រតិបត្តិការបើកប្រាក់បានឡើយ។
បន្ទាប់ពីនោះមកជនរងគ្រោះ ក៏បានព្យាយាមទាក់ទងទៅឈ្មោះ គន្ធា បូរ៉ា ជាច្រើនលើកច្រើនសារ តែលទ្ធផលដែលទទួលបាន គឺឈ្មោះនេះព្យាយាមគេចវេស ព្យាយាមបោកបញ្ឆោទ កុហកបោកប្រាស់ម្ដងហើយម្ដងទៀតដោយគ្មានការទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនឡើយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនទៅសួរនាំដើម្បីចាត់ការបន្ដតាមនីតិវិធី៕មានចំរើន