សម្តេច​ហ៊ុនសែន៖ខ្ញុំបានបំ​ពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុង​គោលបំណង​ចូលរួមចំ​ណែកបញ្ចៀសប្រ​ទេសនេះ​ពីអំពើហិ​ង្សា

សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងលើផេកជាផ្លូវការនៅថ្ងៃទី៨ខែមករា ឆ្នាំ២០២២ថា ខ្ញុំបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហិង្សានិងសង្រ្គាមស៊ីវិលតាមរយៈបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៌តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។សម្តេចហ៊ុនសែនបានថ្លែងថាអាស៊ាននិងដៃគូរដែលចង់ចូលរួមក៏ដូចជាមីយ៉ាន់ម៉ាខ្លួនឯងនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីឱយការឈប់បាញ់និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។បើតាមសម្តេចអ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់មានន័យថាអ្នកចង់ឱយមនុស្សស្លាប់និងរបួសដោយសារសង្រ្គាម។អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱយមនុស្សស្លាប់ដោយអត់បាយអត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជម្ងឺរាតត្បាតកូវីដ១៩។សម្តេចតេជោបន្តថាខ្ញុំសូមឆ្លៀតឱកាសនេះបញ្ជាក់ជូនផងដែរថាថ្ងៃនេះគឺជាខួបទី៤៣ឆ្នាំនៃថ្ងៃដែលខ្ញុំបានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងការប​រទេស(៨មករា១៩៧៩-៨មករា២០២២) ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផងហើយដែលអាចចាត់ទុកថាជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេនៅលើពិភពលោកនាពេលនោះ។ជាក់ស្ដែង៤៣ឆ្នាំក្រោយមក ខ្ញុំនៅតែបន្តធ្វើកិច្ចការបរទេសដដែល ទោះបីបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីអស់រយៈពេល៣៧ឆ្នាំហើយក៍ដោយព្រោះនាយករដ្ឋមន្ត្រីត្រូវធ្វើការដឹកនាំនយោបាយទាំងក្នុងនិងក្រៅប្រទេស។ដូចនេះខ្ញុំត្រូវប្រើពេលវេលាជាងពាក់កណ្តាលជិវិតរបស់ខ្ញុំសម្រាប់ កិច្ចការ មួយនេះ៕សហការី