លទ្ធផល​នៃដំ​ណើរទស្សនកិច្ចរបស់​សម្ដេច​តេជោ​ហ៊ុន ​សែន​ទៅ​កាន់សា​​ធារណរដ្ឋស​ហ​ភាពមីយ៉ា​ន់ម៉ា

នៅក្នុងជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់មីន អោង ឡាំងថ្នាក់ដឹកនាំទាំង២បានពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួនដែលជាផលប្រយោជន៍និងជាក្តីកង្វល់រួម។ថ្នាក់ដឹកនាំទាំង២ក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីការវិវឌ្ឍថ្មីៗនៅក្នុងប្រទេសរៀងខ្លួន។ខាងក្រោមនេះគឺជាសេចក្តីប្រកាសរួមស្ដីពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។