ឯក​​ឧត្ត​មដួង​ ច័ន្ទអម្រិ​តបា​ន​ដឹ​កនាំក្រុមកា​រ​ងារចូល​ជួបស​ម្តែងការគួរសមនិ​ងពិភាក្សាការ​ងារជាមួយ ឯក​ឧត្តមនាយឧត្តមសេនី​យ៍​សន្តិបណ្ឌិតខៀវសុភ័​គ​រដ្ឋលេខាធិ​ការក្រសួងម​​ហា​​ផ្ទៃនិងជា​​នាយ​កខុទ្ទកា​​ល័យ​ស​​ម្តេចក្រឡា​ហោម​ស ខេង

រាជធានីភ្នំពេញ៖កាលពីរសៀលថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវព ស២៥៦៥ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ឯកឧត្តមដួងច័ន្ទអម្រិតទីប្រឹក្សាសម្តេចក្រឡាហោមសខេងបានដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត រដ្ឋលេខាធិការ ។ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតរដ្ឋលេខាធិការបានមានប្រសាសន៍ណែនាំជំរុញផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំក្រុមការងារយុវជនត្រូវបន្តខិតខំអនុវត្តផែនការអាទិភាពចំពោះមុខ សម្រាប់ឆ្នាំ២០២២នេះឱ្យ បានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា៖យុវជ នគឺជាអ្នក បន្តវេនបម្រើឱ្យប្រយោជន៍ដល់សង្គមនិងប្រទេសជាតិ។ដូចនេះដើម្បីឱ្យការអនុវត្តផែន ការគ្រឹះរបស់ក្រុមការងារយុវជន អនុវត្តបានរលូនស៊ី សង្វាក់គ្នាតាំងពី ថ្នាក់លើដល់ ថ្នាក់ ក្រោម និងមានប្រ សិទ្ធភាពនោះ ថ្នាក់ដឹកនាំក្រុមការងារ ទាំងអស់ត្រូវជំរុញ ការចូល រួម ទាំងអស់គ្នា និងជនបង្គោលត្រូវរួ មគ្នាផ្សព្វផ្សាយឱ្យដល់មហាជនបានយល់ជ្រួតជ្រាបនូវផែនការអាទិភាពចំពោះមុខសម្រាប់ឆ្នាំ២០២២នេះរបស់ក្រុមការ ងារយុ វជនឱ្យបានទូ លំទូលាយ សម្រាប់ការអនុវ ត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត រដ្ឋលេខាធិការក៏បានឱ្យដឹ ងអំពី គោលបំណង និងសកម្មភាពសំខាន់ៗដែលក្រុមការងារយុវជនក្នុងរយៈពេលកន្លងមកតែងបានចុះ ជួយដល់ប្រជាពលរដ្ឋតាមបណ្ដាសហគមន៍មូលដ្ឋានក ន្លងមក ពិសេសជួយ លើការងារសង្គមនិងការងារមនុស្សធម៌ ដែ លធ្វើឱ្យមាន ការគាំទ្រពីប្រជាពលរដ្ឋ និងមហាជន មានការ ជឿទុកចិត្តនូវ អំពើល្អដែលបាន បណ្ដុះបណ្ដាល ធនធានយុវជនដែ លជាសក្ដានុព លអ្នកបន្តវេនសម្រាប់ទ្រទ្រង់សង្គមនិងប្រទេសជាតិទៅថ្ងៃអនាគ តដ៏ត្រចះត្រចង់នេះផងដែរ។បន្ទាប់ពីទទួលបានប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ដួងច័ន្ទអម្រិតនិងក្រុមការងារសូមប្តេជ្ញាចិត្តនិងខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបានជោគជ័យថ្មីៗថែមទៀតដែលថ្នាក់ដឹកនាំប្រគល់ជូន។ជាចុងបញ្ចប់ឯកឧត្តម ដួង ច័ន្ទអម្រិត និងក្រុមការងារគោរពជូនពរបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិទាំងឡាយលើលោកទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ សូមជួយប្រោះព្រំ ប្រទានពរជ័យដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត លោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរជាងរយវស្សា ដើម្បីបន្តចូលរួមដឹកនាំប្រទេសជាតិ ជានិច្ចនិរន្តរ៍៕នៅលិញ