មនុស្ស១៨នាក់ទៀតឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង
ថ្ងៃចេញផ្សាយៈ January 6, 2022
កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន១៨នាក់(PCR)(អូមីក្រុងទាំងអស់)ខណៈឣ្នជាសះស្បើយចំនួន១១នាក់និងករណីស្លាប់គ្មាន។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៦ខែមករាឆ្នាំ២០២២។នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៥ខែមករាឆ្នាំ២០២២រកឃើញអ្នកឆ្លងថ្មី១៨នាក់ទៀតជាសះស្បើយ១១នាក់និងអ្នកជំងឺស្លាប់គ្មាន។
-ករណីឆ្លងសហគមន៍គ្មាន
-អ្នកដំណើរពីបរទេស១៨នាក់(អូមីក្រុង)
គិតត្រឹមព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២
-អ្នកឆ្លងសរុប=១២០,៥៥៣នាក់
-អ្នកជាសះស្បើយ=១១៦,៩៨២នាក់
-អ្នកស្លាប់=៣,០១៥នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥