ឯកឧ​ត្តម​វេងសាខុ​ន​អំពាវនា​វកុំ​រំលោ​ភដីព្រៃរប​ស់រដ្ឋនិ​ងដីរដ្ឋដែលបានផ្ត​ល់​ឲ្យក្រុម​ហ៊ុ​នវិនិ​យោ​គដែ​ល​នាំឲ្យមាន​​ការប្រ​ឈម​ផ្លូវ​ច្បាប់

ឯកឧត្តមវេងសាខុននាព្រឹកថ្ងៃទី០៥ខែមករាឆ្នាំ២០២២នេះក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានគណកម្មាធិការជាតិបង្រ្កាបទប់ស្កាត់លប់បំបាត់និងបង្រ្កាបការកាប់រានដុតឈូសឆាយនិងហ៊ុមព័ទ្ធយកដីព្រៃឈើវាតយកដីព្រៃឈើយកធ្វើជាកម្មសិទ្ធឯកឧត្តមវេងសាខុនសូមអបអរសាទរនិងកោតសរសើរចំពោះចំណាត់ការផ្លូវច្បាប់របស់ក្រុមការងារចម្រុះថ្នាក់ជាតិសហការជាមួយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរីនិងមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីបានចុះបង្ក្រាបបទល្មើសដីព្រៃដែលជនល្មើសបានកាប់រាននិងហ៊ុមព័ទ្ធដោយខុសច្បាប់ស្ថិតនៅចំណុចនិយាមកាលេខ (739324-1364633) ក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយក្រុមការងារបានរុះរើបង្គោលរបង (ឈើ និងថ្ម) បន្លាលួស និងរោងដែកប្រកស័ង្គសីដែលជនល្មើសបានបោះដើម្បីយករក្សាទុក និងបន្តចាត់ការតាមនីតិវិធីច្បាប់។ ការអនុវត្តនេះយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល តាមលិខិតលេខ៣៨ សជណ.កធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ និងតាមការបញ្ជារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានចុះពិនិត្យនាពេលថ្មីៗនេះ។ឯកឧត្តមវេងសាខុនសូមលើកទឹកចិត្តបន្តការស្រាវជ្រាវ និងបង្រ្កាបបទល្មើសឲ្យបានជោគជ័យ។ ឯកឧត្តមវេងសាខុនក៏សូមអំពាវនាវកុំរំលោភដីព្រៃរបស់រដ្ឋ និងដីរដ្ឋដែលបានផ្តល់ឲ្យក្រុមហ៊ុនវិនិយោគដែលនាំឲ្យមានការប្រឈមផ្លូវច្បាប់៕សហការី