ឯកឧត្តមដួងច័ន្ទអម្រិតបានដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនិងឯកឧត្តមនាយឧត្តមសេនីយ៍ប៉ោភក្តិអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ
ឯកឧត្តមដួងច័ន្ទអម្រិតទីប្រឹក្សាសម្តេចក្រឡាហោមស ខេងនាព្រឹកថ្ងៃពុធ៣កើតខែបុស្សឆ្នាំឆ្លូវព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៥ខែមករាឆ្នាំ២០២២បានដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនិងឯកឧត្តមនាយឧត្តមសេនីយ៍ប៉ោភក្តិអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃក្នុងជំនួបសម្តែងការគួរសមឯកឧត្តមនាយឧត្តមសេនីយ៍ប៉ោភក្តិបានមានប្រសាសន៍ណែនាំនិងបានចែករំលែកបទពិសោធន៏និងរបៀបនៃការគិតគូរក្នុងភាពអ្នកដឹកនាំដើម្បីបានស្វែងយល់ពីភាពជាក់ស្តែងក្នុងការអនុវត្តការងារប្រកបដោយទំនួលខុសត្រូវខ្ពស់។ក្នុងនាមជាទំពាំងស្នងឬស្សីយើងត្រូវខិតខំរៀនសូត្រគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយព្រមៗគ្នាទាំងទិដ្ឋភាពការពារជាតិសន្តិសុខជាតិការបរទេសសេដ្ឋកិច្ចនិងសង្គមកិច្ចដើម្បីចូលរួមជាកម្លាំងចលករក្នុងការអភិវឌ្ឍសង្គមជាតិក៏ដូចជាបន្តរែកពន់និងទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ៕នៅលិញ
ឯកឧត្តមដួងច័ន្ទអម្រិតទីប្រឹក្សាសម្តេចក្រឡាហោមស ខេង(ស្តាំដៃ)និងឯកឧត្តមនាយឧត្តមសេនីយ៍ប៉ោភក្តិអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ(ធ្វេងដៃ)