រា​ជរដ្ឋាភិ​បា​ល​បានស​ម្រេចអនុញ្ញា​​ត​ឱ្យថ្នា​​ក់​​​ម​ត្តេយ្យសិ​​ក្សា​កុ​​​​មារតូចៗពី​​អា​យុ៣-៥ឆ្នាំបើ​ក​ឡើងវិ​ញ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែនបានប្រកាសថានៅថ្ងៃបើកបវេសនកាលឆ្នាំថ្មីនៅថ្ងៃទី១០ ខែមករាខាងមុខរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យថ្នាក់មត្តេយ្យសិក្សាកុមារតូចៗពីអាយុ៣-៥ឆ្នាំបើកឡើងវិញផងដែរបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ក្នុងប្រទេសបានធូរស្រាលហើយពលរដ្ឋបាន ទទួលវ៉ាក់សាំងបានជិត៩០ភាគរយទូទាំងប្រទេស។សម្តេចហ៊ុនសែនលើកឡើងថាការអនុញ្ញាតឱ្យមានការបើកថ្នាក់មតេយ្យឡើងវិញនេះដើម្បីសម្រួលដល់មាតាបិតាអាណាព្យាបាលដែលមានការលំបាកក្នុងគ្រប់គ្រងកូនចៅ ដោយជំនួសវិញដោយយក ពួកគេទៅដាក់សាលាមត្តេយ្យដើម្បីឱ្យពួកគេបានសិក្សា រៀនសូត្រផង ហើយឪពុកម្តាយបានទៅធ្វើការ។សម្តេចបានមានប្រសាសន៍ថា«ស្ថានភាពមុនខ្ញុំបានឲ្យមានការប្រុងប្រយ័ត្នកុំទាន់លេង។ប៉ុន្តែឥឡូវខ្ញុំបានសង្កេតឃើញថាការឆ្លងក្នុងសហគមន៍ថយចុះដោយសារមានវ៉ាក់ សាំងស្រោច ដោយក្មេងៗអាយុ៣ និង៤ឆ្នាំសុទ្ធតែបានចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ដូច្នោះកម្រិតនៃឆ្លងមានតិចតួច»។គួរឲ្យដឹងថាប្រទេសកម្ពុជាបានប្រកាសបិទសាលា រៀនទូទាំងប្រទេសរួមទាំងមត្តេយ្យសាលាកាលពីថ្ងៃទី១៦ ខែមីនាឆ្នាំ២០២០ នៅគ្រាដែលកម្ពុជាបានរាយការណ៍រកពីករណីមេរោគកូវីដ-១៩ ដំបូងបាន២ខែគិត មកដល់ពេលនេះមានរយៈពេលប្រមាណ១ឆ្នាំ និង៨ខែ ហើយ។ ការបើថ្នាក់មតេយ្យសិក្សារសម្រាប់កុមារដែរមាន អាយុពី ៣-៥ឆ្នាំ ឡើងវិញនេះគឺបន្ទាប់ពីកម្ពុជាសម្រេច បានការចាក់វ៉ាក់សាំងដល់ប្រជាជនដែលមានអាយុ១៨ឆ្នាំឡើងទៅបាន ១០១៥៧% អាយុ ១២-១៧ឆ្នាំ បាន៩៩.១៥% និងអាយុ ៦-១១ឆ្នាំបាន១០៥.៣០%។ចំពោះកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។លើប្រជាជនអាយុពី១៨ឆ្នាំឡើង មាន ១០១,៥៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន ៩៩,១៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
លើកុមារអាយុពី៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៣០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។លើកុមារអាយុ ០៥ឆ្នាំ មាន ១០០,៦២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,២០%។រហូតដល់ ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១២ កម្ពុជាយើងរកឃើញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៩នាក់​ (ឆ្លងសហគមន៍០​ នាំចូល:​៩នាក់) និងមានជាសះស្បើយ​៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​១២០៥៣៥នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បើយសរុប​កើន​ ១១៦៩៧១ នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ០នាក់​ (មិនបានចាក់វ៉ាក់សាំង​០នាក់)​ សរុប​ស្លាប់ ៣០១៥នាក់ ។សូមបន្តអនុវត្តន៍៣កុំ៣ការពារនិងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០៕សហការី