វេជ្ជបណ្ឌិត “ជាតិ”របស់អាមេរិកទទួល​បា​នប្រាក់​ខែខ្ពស់​ជាងប្រធា​នាធិបតី​,ឧត្តមសេ​នីយ៍

លោកAnthonyFauciអ្នកជំនាញខាងរោគរាតត្បាតអាមេរិកបច្ចុប្បន្នគឺជាបុគ្គលិកសហព័ន្ធដែលមានប្រាក់ខែខ្ពស់បំផុត។ប្រសិនបើលោកចូលនិវត្តន៍កញ្ចប់ប្រាក់សោធនប្រចាំឆ្នាំរបស់លោកក៏នឹងមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសផងដែរ។យោងតាមអ្នកវិភាគរបស់ទស្សនាវដ្ដីForbesប្រសិនបើលោក Anthony Fauciនាយកវិទ្យាស្ថានជាតិអាឡែហ្ស៊ីរបស់សហរដ្ឋអាមេរិកនិងជាសមាជិកនៃគណៈកម្មាធិការដឹកនាំការឆ្លើយតបនឹង Covid-19 ចូលនិវត្តន៍នោះ លោកនឹងក្លាយជាអ្នកទទួលប្រាក់សោធនប្រចាំឆ្នាំខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ ប្រាក់សោធនប្រចាំឆ្នាំនេះអាចឡើងដល់៣៥,០០០ដុល្លារហើយនឹងកើនឡើងបន្ថែមទៀតប្រសិនបើថ្លៃដើមនៃការរស់នៅកើនឡើង។បច្ចុប្បន្ននេះ លោក Fauci គឺជាបុគ្គលិកសហព័ន្ធដែលមានប្រាក់ខែខ្ពស់បំផុត សូម្បីតែប្រធានាធិបតីនិងឧត្តមសេនីយ៍ផ្កាយ៤ក៏ដោយទាបជាងដែរ។ លោកបានទទួលប្រាក់ខែច្រើនជាង $៤៣៤,០០០ក្នុងមួយឆ្នាំក្នុងឆ្នាំ២០២០ជានាយកវិទ្យាស្ថានជាតិអាឡែស៊ីកើនឡើងពី $៤១៧,០០០ឆ្នាំមុន។លោក Fauci បានគ្រប់គ្រងវិទ្យាស្ថានជាតិអាឡែរហ្សីតាំងពីឆ្នាំ១៩៨៤ មក។ បុគ្គលិកសហព័ន្ធដែលបម្រើការងារយូរដូចជាលោក Fauci អាចចូលនិវត្តន៍បាន ហើយនៅតែទទួលបាន ៨០% នៃប្រាក់ខែមធ្យមរបស់ពួកគេសម្រាប់រយៈពេល៣ឆ្នាំចុងក្រោយនេះ បូករួមទាំងប្រាក់ឈប់សម្រាកឈឺដែលមិនបានទាមទារ។ទោះជាយ៉ាងណាក៏ដោយអ្នកជំនាញវ័យ៨១ឆ្នាំដែលដាក់ឈ្មោះថា “វេជ្ជបណ្ឌិតជាតិ” របស់សហរដ្ឋអាមេរិក មិនមានគម្រោងចូលនិវត្តន៍នៅពេលនេះទេ។ កាលពីដើមខែនេះលោកបាននិយាយថា លោកនឹងមិនចូលនិវត្តន៍ទេ រហូតដល់ជំងឺរាតត្បាត Covid-19 ស្ថិតក្រោមការគ្រប់គ្រង ហើយជីវិតបានវិលមករកភាពប្រក្រតីវិញ៕យោងតាមRT

 

លោកAnthonyFauciអ្នកជំនាញខាងរោគរាតត្បាតអាមេរិក។រូបភាពBloomberg