លោក​ហង់​ជួន ណារ៉ុន​៖ទាំងការគ្រប់គ្រងការប្រ​ឡងទាំ​ងវិញ្ញាសា​គឺ​មានលក្ខ​ណៈតឹងតែ​ងដូច​ឆ្នាំមុ​នៗ

លោកហង់ជួន ណារ៉ុន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​នៅព្រឹក​ថ្ងៃចន្ទ​នេះ​ដែល​ជាថ្ងៃទី១​បានធ្វើការ​បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​នៅវិទ្យាល័យ​ព្រះសីសុវត្ថិ​នៃ​ដំណើរការ​ប្រឡង​បាក់ឌុប។ក្នុងនោះផងដែរលោកហង់ជួន ណារ៉ុន​អំពាវនាវ​កុំឲ្យ​សិស្សានុសិស្ស​បាក់ទឹក​ចំពោះ​អ្វី​ដែលជា​ការ​លើកឡើង​ថាការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​មិនសូវ​មា​ន​តម្លៃគឺគ្រាន់​តែ​ធ្វើ​បង្គ្រប់កិច្ច​ឬ​ជាសញ្ញាបត្រ​កូវីដ។​លោករដ្ឋមន្ត្រីហង់ជួនណារ៉ុនបានឆ្លើយតបនឹងសំណួរអ្នកកាសែតក្រោយ​ពេល​បើក​កញ្ចប់វិញ្ញាសាប្រឡង នៅវិទ្យាល័យព្រះសីសុវត្ថិបានបញ្ជាក់ថាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់​ឌុប​ឆ្នាំ២០២១នេះ គឺមានតម្លៃស្មើគ្នានឹងសញ្ញាបត្របាក់ឌុប​ដែល​បានរៀបចំការប្រឡង​កាលពីអំឡុងពេល​មុន​កូវីដ​កើតឡើងដែរ។លោកអះអាងថាទាំងការគ្រប់គ្រងការប្រឡងទាំងវិញ្ញាសាគឺ​មានលក្ខណៈតឹងតែងដូច​ឆ្នាំមុនៗខណៈមានកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាលនិងអង្គភាពប្រឆាំងអំពើពុករលួយជាដើម។លោកហង់ជួន ណារ៉ុន អំពាវនាវកុំឲ្យម្ចាស់ក្រុមហ៊ុនក្តីឬម្ចាស់សាលានានាដែលត្រូវការជ្រើសរើសសិស្សឲ្យចូលរៀនបន្ត មានការរើសអើងចំពោះសញ្ញាបត្របាក់ឌុបរបស់សិស្សឆ្នាំនេះដោយលោកធានាអះអាងថា ការប្រឡងបាក់ឌុបឆ្នាំនេះគឺគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌តម្លាភាពនិងគួរឲ្យទុកចិត្តបាន។ជាការកត់សម្គាល់ការអំពាវនាវរបស់​លោក​រដ្ឋមន្ត្រីបែបនេះគឺដោយសារតែមានមតិ​ខ្លះ​លើក​ឡើង​ថាកា​រ​ប្រឡង​បាក់​ឌុបឆ្នាំនេះ​មិ​នសូវមានតម្លៃ​គឺគ្រាន់តែ​​ធ្វើ​ប​ង្គ្រប់កិច្ចឬជាសញ្ញាបត្រកូវីដ។កូវីដ១៩គឺ​ជាឧបសគ្គនៃការរៀបចំការប្រឡង​បាក់ឌុបកាលពីឆ្នាំ២០២០នៅពេលនោះ​ក្រសួង​បាន​សម្រេច​ឲ្យបេក្ខជន​ទាំង​អស់​ជាប់​ដោយ​ស្វ័យប្រវត្តិ។ការដែល​បេក្ខជន​ទាំងអស់ជាប់​ដោយស្វ័យ​ប្រវត្តិនេះហើយបានជាធ្វើឲ្យ​ចំនួន​បេក្ខជន​ដែលមាន​​ឈ្មោះ​ប្រឡង​បាក់ឌុប​ឆ្នាំ២០២១នេះមានការថយចុះជាងឆ្នាំមុនៗប្រហែល៣០០០នាក់ ពីព្រោះតែ​នៅឆ្នាំ​នេះ​មិនមានបេក្ខជនស្វ័យរិន។សូមបញ្ជាក់ការប្រឡងបាក់ឌុបនៅឆ្នាំនេះគឺមានបេក្ខជនចុះឈ្មោះសរុប១១៤១៨៣នាក់ចែកចេញជា២០៤មណ្ឌលត្រូវជា៤ ៦១៦បន្ទប់ ខណៈបេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ ដោយមានការវាស់កម្តៅ និងរក្សាគម្លាតសុវត្ថភាព។សូមជម្រាបថា ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវ ជន និងកីឡា បានពង្រឹងកិច្ចសហការយ៉ាងស្អិតល្មួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គិសនីកម្ពុជានិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។សូមរម្លឹកថា ក្នុងឆ្នាំសិក្សា២០២០-២០២១ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពី វិទ្យាល័យអប់រំពិសេស។ចំណែកមណ្ឌលសំណេរមានចំនួនសរុប ២០៤មណ្ឌល ត្រូវជា ៤ ៦១៦បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០មណ្ឌល នៅរាជធានីភ្នំពេញ៕សហការី