មនុ​ស្ស១​នាក់ស្លាប់​ខណៈឆ្លងជំងឺកូវីដ-​១៩​ថ្មីចំនួន​១​៥នាក់

រហូតដល់ថ្ងៃទី២៧ធ្នូ២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​១៥នាក់​(ឆ្លងសហគមន៍​:០​ នាំចូល:​១៥នាក់)និងមានជាសះស្បើយ​១៣នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​១២០៤៦៤នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បើយសរុប​កើន​១១៦៨៧៤នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​១នាក់​(មិនបានចាក់វ៉ាក់សាំង​១នាក់)​សរុប​ស្លាប់៣០០៩នាក់ ។សូមបន្តអនុវត្តន៍៣កុំ​៣ការពារ​និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​២៧​មករា​២០២០​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥