
មានមនុស្សស្លាប់១នាក់ខណៈករណីឆ្លងថ្មីមានចំនួន៥នាក់
ថ្ងៃចេញផ្សាយៈ December 25, 2021
កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន៥នាក់ខណៈឣ្នកជាសះស្បើយចំនួន៨នាក់ និងករណីស្លាប់១នាក់។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែធ្នូ ឆ្នាំ២០២១។នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី៥នាក់ទៀតជាសះស្បើយ៨នាក់និងអ្នកជំងឺស្លាប់១នាក់។
-ករណីឆ្លងសហគមន៍២នាក់
– អ្នកដំណើរពីបរទេស៣នាក់
គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១
-អ្នកឆ្លងសរុប=១២០,៤៤៥នាក់
-អ្នកជាសះស្បើយ=១១៦,៨៥៣នាក់
-អ្នកស្លាប់=៣,០០៨នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥