លោកហ៊ុន​ម៉ានី៖ខ្ញុំសូមចូលរួមអប​អរសាទរចំពោះលទ្ធផលនៃសន្និបាតកម្មាធិការកណ្តាលគ​ណប​ក្សប្រជាជ​នកម្ពុ​ជាលើកទី​៤៣អាណត្តីទី​៥

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងលើផេកថាខ្ញុំសូមចូលរួមអបអរសាទរចំពោះលទ្ធផលនៃសន្និបាតកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ អាណត្តីទី៥ ដែលបានប្រព្រឹត្តទៅដោយជោគជ័យនាព្រឹកថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២១នេះ។ លោក ហ៊ុនម៉ានី បានរៀបរាប់បន្តថាក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរដោយស្មោះស្ម័គ្របំផុតជូនចំពោះសម្តេចពិជ័យសេនាទៀ បាញ់ និងលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែនសំអនដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ឆ្លៀតឱកាសនេះផងដែរ ខ្ញុំក៏សូមចូលរួមអបអរសាទរនិងគាំទ្រចំពោះការសម្រេចចិត្តរបស់សម្តេចប្រធានគណបក្សថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់ ដែលបានបោះឆ្នោតជ្រើសតាំង លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត។លោកបន្ថែមថាលទ្ធផលនៃការសម្រេចចិត្តរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានាពេលនេះគឺជាការសម្រេចចិត្តមួយប្រកបដោយសុភវិនិច្ឆ័យ និងក៏ជាការសម្រេចចិត្តដែលបន្តធានាបាននូវភាពជឿជាក់ពីសំណាក់សមាជិក សមាជិការបស់គណបក្ស ក៏ដូចជាការបន្តរក្សាបាននូវនិរន្តភាពជាតិ និងសុខសន្តិភាពសង្គមកម្ពុជាសម្រាប់ថ្ងៃអនាគត៕សហការី