
មេល្បែងឈ្មោះលឹមនិងវ៉ាបើកល្បែងភ្នាល់ជលមាន់នៅច្រកដូងប្រាំពីដើមសង្ស័យមានភ្លើងខៀវពីចៅហ្វាយខេត្ត
ត្បូងឃ្មុំ៖សេចក្តីរាយការណ៍បានឲ្យដឹងថាឈ្មោះលឹមនិងឈ្មោះវ៉ាត្រូវបានអភិបាលខេត្តត្បូងឃ្មុំចាប់ផ្តើមឲ្យបើកដំណើរការឡើងវិញនូវសង្វៀនបញ្ជល់មាន់និងបៀអាប៉ោងយូគីរួមទាំងល្បែងភ្នាល់ចម្រុះនៅដូងប្រាំពីដើមហៅច្រកដាវិញហើយព្រោះសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅ ឃុំដា ស្រុកមេមត់បានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងពលរដ្ឋខ្មែរចូលមកលេងមាន ទាំងរថយន្ត ទំនើប នឹង ម៉ូតូ ជាច្រើនគ្រឿង។ដោយឡែក អ្នកឈ្នះ រាប់ពាន់ រាប់ ម៉ឺន ដុល្លាស្រែក ហ៊ោកញ្ជៀវ សប្បាយ ត្រហឹង អឹងកង ផ្អើលពេញក្នុងកាស៊ីណូដែលកាលពីអតីតមានឈ្មោះយីហោ(៦៩) បច្ចុប្បន្ននេះលុបផ្លាកយីហោអស់ហើយ។ក្រៅពីបានតុងដល់សមត្ថកិច្ចពលរដ្ឋក្នុងមូលដ្ឋាននៃទឹកដី ស្រុកមេមត់ មានការព្រួយបារម្ភល្បែងជលើមាន់ភ្នាល់ជ្រកក្រោមស្លាកកាស៊ីណូអត់ឈ្មោះនេះ ខ្លាចកើតជា ចោរឆក់ លួច ប្លន់ និងគ្រឿងញៀនរីករាលដាល គូរអោយកកត់សម្គាល់។ អ្នកចាញ់ឈានទៅដល់ បញ្ចាំ ឡាន ម៉ូតូ ប្លង់ដី និងទ្រព្យសម្បត្តិ ផ្សេងៗ ជាយះថាហេតុ អាចប្រើប្រាស់អំពើហិង្សា គ្រូសារ ថែមទៀតផង។ប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅលេង ដល់ក្នុងកាស៊ីណូ ច្រកដូងប្រាំពីរដើម ឈ្មោះ លឹម នឹង ឈ្មោះ វ៉ា ជាម្ចាស់សង្វៀនបានបើកល្បែងស៊ីសងខុសច្បាប់ ដូចជា សង្វៀនជល់មាន់នឹង បៀរ អាប៉ោង យូគី រួមទាំងល្បែងភ្នាល់ចំរុះស្ថិតនៅចំណុចភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ចំណែកសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តមិនចាត់វិធានការបង្ក្រាបនោះទេ ទុកអោយលេងតាមអំពើចិត្ត។ប្រជាពលរដ្ឋ រស់នៅ ភូមិដា ឃុំដា ស្រុកមេមត់ សុំណូមពរដល់ លោកជាម ចន្ទ័ សោភ័ណ្ឌ អភិបាលខេត្ត ត្បូងឃ្មុំ នឹង លោក ម៉ុន មាគ៌ាស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មំ បើតេជគុណមិនបានទទួលតុងពីថៅកែសង្វៀនមាន់នោះទេមេត្តាចាត់មន្ត្រីក្រោមឱវាទចុះបង្ក្រាបសង្វៀនបញ្ជាល់មាន់ច្រកដូងប្រាំពីដើមជាបន្ទាន់ផងដែរ៕ជាគន្ធា