មិនមានករណីស្លាប់ថ្មីដោយកូវីដ-១៩នោះទេខណៈឆ្លងថ្មី៤នាក់
ថ្ងៃចេញផ្សាយៈ December 23, 2021
កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន៤នាក់ខណៈឣ្នកជាសះស្បើយចំនួន១០នាក់ និងករណីស្លាប់គ្មាន។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ខែធ្នូឆ្នាំ២០២១។នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី៤នាក់ទៀតជាសះស្បើយ១០នាក់និងអ្នកជំងឺស្លាប់គ្មាន។
-ករណីឆ្លងសហគមន៍២នាក់
-អ្នកដំណើរពីបរទេស២នាក់
គិតត្រឹមព្រឹក ថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១
-អ្នកឆ្លងសរុប=១២០,៤៣៤នាក់
-អ្នកជាសះស្បើយ=១១៦,៨៣៤នាក់
-អ្នកស្លាប់= ៣,០០៦នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥