
សម្ដេចហ៊ុនសែនបញ្ចេញលិខិតសម្ងាត់របស់កូនប្រុសច្បងហ៊ុនម៉ាណែតកាលពី២៨ឆ្នាំមុន
សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ចេញសំបុត្រសម្ងាត់មួយច្បាប់របស់កូនប្រុសច្បងហ៊ុន ម៉ាណែតកាលពី២៨ឆ្នាំមុនក្នុងពេលដែលកំពុងសិក្សានៅឯក្រៅប្រទេសនោះ។សម្តេចហ៊ុនសែននៅលើផេកនាព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១បានសរសេរថាសំបុត្រសម្ងាត់ឆ្នាំ១៩៩៤កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែត ដែលពេលនោះកំពុងសិក្សានៅសាកលវិទ្យាល័យមួយ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បានសសេរលិខិតសម្ងាត់មួយច្បាប់មកខ្ញុំដើម្បីបានរៀនខាងយោធានិងវិទ្យាសាស្រ្តនយោបាយជាមួយនឹងការប្តេជ្ញារបស់គេគឺរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន។ សម្ដេចរៀបរាប់បន្តថា លិខិតមួយច្បាប់នេះមិនមានការចាំបាច់រក្សាទុកជាសម្ងាត់ទៀតទេ ព្រោះវាបានកន្លងហួសជិត២៨ឆ្នាំមកហើយ។ ជាមួយនេះ ម៉ាណែត ក៏មានចំណេះដឹង ខាងសេដ្ឋកិច្ច នយោបាយ និងយោធា ដូចដែលមាននៅក្នុងលិខិតនេះស្រាប់។ អានលិខិតនេះ នឹងយល់ពី ម៉ាណែត កាន់តែច្បាស់ហើយអ្វីដែលមិនមានក្នុងលិខិតនេះ គឺម៉ាណែតបានចូលទៅធ្វើកម្មសិក្សានៅធនាគារពិភពលោកដែលត្រូវបានបញ្ជូនទៅធ្វើការងារនៅប្រទេសកុងហ្គោ បន្ទាប់ពីជាប់បរិញ្ញាប័ត្រជាន់ខ្ពស់នៅសកលវិទ្យាល័យញ៉ូវយ៉ក។ សម្ដេចបន្ថែមថាម៉ាណែតធ្លាប់បានទៅរស់នៅជាមួយគ្រួសារបារាំងមួយនៅប្រទេសបារាំងដោយស៊ីឈ្នួលបេះផ្លែប៉ោម ឱ្យគ្រួសារនេះ ដើម្បីរៀន ភាសាបារាំង។ នៅពេលរៀនថ្នាក់បណ្ឌិតនៅប្រទេសអង់គ្លេសម៉ាណែតបានចូលបង្រៀន គណិតវិទ្យាសម្រាប់និស្សិតឆ្នាំទី២និងទី៣ដើម្បីបានប្រាក់ខ្លះសម្រាប់ចំណាយកាត់បន្ថយការចំណាយ របស់ឪពុកម្តាយ៕សហការី