ចិន​​សងសឹក​​មន្ត្រី​អាមេរិក​៤​រូប

ប្រទេសចិនបានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីអាមេរិកចំនួន៤រូបជាទង្វើមួយក្នុងការសងសឹកចំពោះទង្វើពីមុនរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងប៉េកាំងជុំវិញបញ្ហាស៊ីនជាំង។AP រាយការណ៍ថា ប្រទេសចិនកាលពីថ្ងៃទី២១ខែធ្នូបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីបួនរូបនៃគណៈកម្មាធិសេរីភាពសាសនាអន្តរជាតិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មពីមុនរបស់ក្រុងវ៉ាស៊ីនតោនលើមន្ត្រីទីក្រុងប៉េកាំងទាក់ទងនឹងបញ្ហាស៊ីនជាំង។យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijianមន្ត្រីទាំង៤ដែលត្រូវបានដាក់ទណ្ឌកម្មរួមមានប្រធានាធិបតី Nadine Maenza អនុប្រធានាធិបតី Nury Turkel ស្នងការ Anurima Bhargava និង James Carr ។អាស្រ័យហេតុនេះ មន្ត្រីខាងលើនឹងត្រូវហាមប្រាមមិនឲ្យធ្វើទស្សនកិច្ចនៅចិនដីគោកហុងកុងនិងម៉ាកាវហើយទ្រព្យសម្បត្តិដែលខ្លួនមាននៅក្នុងប្រទេសចិននឹងត្រូវបង្កក។ លោក Zhaoមិន​បាន​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ថា​តើ​ពួកគេ​មាន​ទ្រព្យ​សម្បត្តិ​អ្វី​នៅ​ក្នុង​ប្រទេស​ចិន​ទេ។ទណ្ឌកម្ម​រវាង​ភាគី​ទាំង២ត្រូវ​បាន​គេ​ចាត់​ទុក​ថា​នឹង​បន្ត​បង្កើន​ភាព​តានតឹង​ជុំវិញ​បញ្ហា​ស៊ីនជាំង។ អាមេរិក​ធ្លាប់​បាន​ហាមប្រាម​ការ​នាំ​ចូល​ទំនិញ​ពី​តំបន់​ដែល​គេ​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ការងារ​ដោយ​បង្ខំ។ ចិន​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។កាលពីមុននៅពេលដែលក្រសួងរតនាគារអាមេរិកបានដាក់ទណ្ឌកម្មមន្ត្រីចិនពីររូបកាលពីថ្ងៃទី១០ខែធ្នូ ចំពោះបញ្ហា Xinjiang ទីក្រុងប៉េកាំងបានព្រមានពីការសងសឹក។លោកZhaoបាននិយាយថា “សហរដ្ឋអាមេរិកគួរតែដកទណ្ឌកម្មដែលគេហៅថាហើយបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការស៊ីងជាំងនិងកិច្ចការផ្ទៃក្នុងរបស់ចិន៕យោងតាមAP

អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian។រូបភាពAP