
ស្ថានភាពអាកាសធាតុចុះត្រជាក់ខ្លាំងសារជាថ្មីរហូតដល់១៥អង្សានៅចុងសប្តាហ៍ខាងមុខនេះ
ថ្ងៃចេញផ្សាយៈ December 21, 2021
សេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២១បានឲ្យដឹងថាចាប់ពីថ្ងៃទី២២-២៨ខែធ្នូឆ្នាំ២០២១មានករណីស្ថានភាពប្រែប្រួលនៃអាកាសធាតុ ភ្លៀងត្រជាក់។ក្រសួងធនធានទឹកបានបញ្ជាក់ថាក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងមានស្ថានភាពអាកាសធាតុដូចខាងក្រោម ៖
-ចាប់ពីថ្ងៃទី២២-២៦ ខែធ្នូ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន)ខ្សោយ
-ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) គួបផ្សំនិងខ្យល់មូសុងឦសានក្នុងកម្រិតពីមធ្យមទៅខ្លាំង។អាកាសធាតុចាប់ចុះត្រជាក់ខ្លាំងសារជាថ្មីលាយឡំនិងខ្យល់បក់ក្នុងកម្រិតពីបង្គួរទៅខ្លាំងដែលក្នុងនោះសីតុណ្ហភាពអប្បបរមាមានពី១៥-១៧°C និងអតិបរិមាមានពី២៤-២៦°C។ស្ថានភាពប្រែប្រួលនៃអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕