កម្ពុជាអ្នកស្លាប់ដោយសារកូវីដ-១៩កើនឡើងជាង៣ពាន់នាក់
ថ្ងៃចេញផ្សាយៈ December 18, 2021
កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន៥នាក់ខណៈឣ្នកជាសះស្បើយចំនួន១១នាក់និងករណីស្លាប់២នាក់(២នាក់មិនបានចាក់វ៉ាក់សាំង)។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃសៅរ៍ទី១៨ ខែធ្នូ ឆ្នាំ២០២១។នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី៥នាក់ទៀតជាសះស្បើយ១១នាក់និងស្លាប់២នាក់៖
-ករណីឆ្លងសហគមន៍៤នាក់
-អ្នកដំណើរពីបរទេស១នាក់
គិតត្រឹមព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១
-អ្នកឆ្លងសរុប=១២០,៤១០នាក់
-អ្នកជាសះស្បើយ= ១១៦,៧៨២នាក់
-អ្នកស្លាប់=៣,០០៣នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥