
ប្អូនស្រីរបស់លោកKim Jong-unបង្ហាញខ្លួនជាថ្មីក្នុងពិធីរំលឹកគុណឪពុករបស់លោកស្រី
Kim Yo-jong ប្អូនស្រីរបស់Kim Jong-un បានបង្ហាញខ្លួនជាលើកដំបូងក្នុងរយៈពេល២ខែនៅពេលចូលរួមខួបលើកទី១០នៃការស្លាប់របស់មេដឹកនាំKim Jong-il ។ទូរទស្សន៍រដ្ឋកូរ៉េខាងជើងកាលពីថ្ងៃទី១៧ ខែធ្នូបានរាយការណ៍ថាខួបលើកទី១០នៃការស្លាប់របស់មេដឹកនាំផ្តាច់ការ Kim Jong-il ត្រូវបានធ្វើឡើងនៅវិមាន Kumsusan Palace of the Sun ក្នុងរដ្ឋធានីព្យុងយ៉ាង។រូបថតដែលបានផ្សព្វផ្សាយបង្ហាញថា Kim Yo-jong ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងក៏បានបង្ហាញខ្លួននៅក្នុងពិធីជាមួយបងប្រុសរបស់លោកស្រីនិងមន្ត្រីជាន់ខ្ពស់ផងដែរ។នេះជាលើកទី១ហើយដែលលោកស្រីបង្ហាញមុខជាសាធារណៈបន្ទាប់ពីបាត់មុខជាង២ខែ។លោក Kim Yo-jong ត្រូវបានតែងតាំងក្នុងខែកញ្ញាក្នុងគណៈកម្មាធិការកិច្ចការរដ្ឋដែលជាស្ថាប័នគ្រប់គ្រងកំពូលរបស់កូរ៉េខាងជើង។តួនាទីនយោបាយរបស់ Kim Yo-jong ក៏ដូចជាលទ្ធភាពនៃការក្លាយជាអ្នកស្នងតំណែងរបស់បងប្រុសរបស់លោកស្រីនាពេលអនាគតគឺជាប្រធានបទនៃការរំពឹងទុកជាយូរមកហើយ។ Kim Jong-un បានពាក់អាវស្បែកដើម្បីចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធ ។ប៉ុន្តែមិនបានចេញមុខធ្វើសេចក្តីថ្លែងការណ៍អ្វីឡើយ។ កាសែតរដ្ឋ Rodong Sinmun បានបោះពុម្ពផ្សាយវិចារណកថាទំព័រមុខនៅថ្ងៃដដែលដោយអំពាវនាវឱ្យប្រទេសនេះខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅនៃឆ្នាំដំបូងនៃផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំដែលបានបង្ហាញនៅក្នុងសមាជគណបក្សពលករកូរ៉េកាលពីពេលថ្មីៗនេះ។កន្លងមក ប្រទេសកូរ៉េខាងជើងបានរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដើម្បីរំលឹកដល់អតីតមេដឹកនាំគីម ជុងអ៊ីល ។ នៅទីក្រុងព្យុងយ៉ាង កម្មករ និងនិស្សិតបានប្រារព្ធពិធីជួបជុំមួយដើម្បីរំលឹកដល់មេដឹកនាំដែលបានស្លាប់បាត់បង់ជីវិត ខណៈដែលស្នាដៃនិទានរឿងអំពីជីវិតរបស់គាត់ត្រូវបានដាក់តាំងបង្ហាញនៅឯការតាំងពិពណ៌មួយ។លោកKim Jong-il បានទទួលមរណភាពនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១១ បន្ទាប់ពីដឹកនាំប្រទេសអស់រយៈពេល ១៧ ឆ្នាំ។ បន្ទាប់ពីការស្លាប់របស់ឪពុកលោកKim Jong-un បានក្លាយជាមេដឹកនាំប្រទេសនៅអាយុ២៨ឆ្នាំ ហើយបានកាន់អំណាចអស់រយៈពេលមួយទសវត្សរ៍៕យោងតាមYonhap
Kim Yo-jong (គូសរង្វង់)ចូលរួមក្នុងខួបលើកទី១០នៃការស្លាប់របស់មេដឹកនាំ Kim Jong-il នៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី ១៧ខែធ្នូ។ រូបថត៖ KCBS។
មេដឹកនាំកូរ៉េខាងជើងលោកKim Jong-unចូលរួមក្នុងពិធីគម្រប់ខួប១០ឆ្នាំនៃមរណភាពរបស់មេដឹកនាំផ្តាច់ការKim Jong-ilក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី១៧ ខែធ្នូ។ រូបថត៖ KCBS។