ឯក​ឧត្ត​មរដ្ឋមន្រ្តីវេង​សាខុន៖ខ្ញុំពិតជា​មានកិត្តិយសបំផុតដោយបានចូលរួមអបអរសាទរក្នុងពិធី​សម្ភោធវិមា​នកី​ឡដ្ឋាននៃព​ហុកីឡដ្ឋា​នជាតិ​មរតក​តេជោ

ឯកឧត្តមរដ្ឋមន្រ្តីវេងសាខុនបានមានលើកឡើងឡើងនៅលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៨ខែឆ្នូ ឆ្នាំ២០២១ នេះថា«ខ្ញុំពិតជាមានកិត្តិយសបំផុតដោយបានចូលរួមអបអរសាទរក្នុងពិធីសម្ភោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោនិងពិធីរាប់ថយក្រោយ ៥០២ថ្ងៃដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN-Para Games ឆ្នាំ២០២៣ ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិន ធៀន ឯកអគ្គរដ្ឋទូត វិសាមញ្ញពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា»។សូមបញ្ជាក់ថាវិមានកីឡដ្ឋានបានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតាទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់៦ម៉ឺននាក់ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិនិងអន្តរជាតិធំៗកម្រិតពិភពលោកដែលស្ថិតក្នុងសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ៕សហការី