
កម្ពុជាបានរកឃើញករណីដំបូងនៃជំងឺកូវីដ-១៩វីរុសបំប្លែងថ្មីOmicron
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីយប់មិញកម្ពុជាបានរកឃើញករណីដំបូងនៃជំងឺកូវីដ-១៩ វីរុសបំប្លែងថ្មីOmicronលើស្ត្រីជនជាតិខ្មែរអាយុ២៣ឆ្នាំដែលត្រឡប់ពីធ្វើការនៅប្រទេសហ្គាណា។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ត្រីនេះមានអាយុ២៣ឆ្នាំ កើតនៅក្រុងបាវិត ខេត្តស្វាយរៀង។ ស្រ្តីនេះបានហោះពីប្រទេសហ្គាណាទៅឌូបៃហើយបន្ទាប់មកពីឌូបៃទៅប្រទេសថៃ មុននឹងហោះពីថៃមកកម្ពុជា។
ជាមួយនឹងការរកឃើញករណីដំបូងនៃវវីរុសបំប្លែងថ្មី Omicron ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន!ខ្ពស់ដោយអនុវត្តវិធានការ “៣ការពារ និង៣កុំ។
ការចាក់វ៉ាក់សាំងអោយបានពេញលេញនិងការចាក់ដូសជំរុញឬដូសលើកទី៣នៅពេលនេះកាន់តែមានភាពចាំបាច់។