
សម្តេចហ៊ុន សែនបានអំពាវនាវឱ្យម្ចាស់រថយន្ដដែលមិនទាន់បង់ពន្ធសូមអញ្ជើញរួសរាន់
ថ្លែងក្នុងពិធីសម្ពោធសណ្ឋាគារមួយក្នុងក្រុងភ្នំពេញនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវឱ្យម្ចាស់រថយន្ដដែលមិនទាន់បង់ពន្ធសូមអញ្ជើញមកបង់ពន្ធឱ្យបានរួសរាន់។សម្ដេចហ៊ុនសែនក៏បានជំរុញដល់ម្ចាស់រថយន្ដដែលមិនទាន់បានបង់ពន្ធត្រូវមកបង់ពន្ធឱ្យបានរួសរាន់ ដើម្បីទទួលបាននូវភាពអនុគ្រោះ១០ភាគរយ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ ខណៈរថយន្ដចង្កូតស្ដាំក៏មិនឱ្យមានវត្ដមានបើកបរនៅលើផ្លូវផងដែរ។ សម្ដេចបានថ្លែងថា“ខ្ញុំបានបញ្ជាក់ហើយ មិនឱ្យមានព្រឹត្តិការណ៍កើតឡើងច្រំដែលកើតឡើងតទៅទៀនោះទេលើបញ្ហារថយន្ដមិនបង់ពន្ធជ្រកក្រោមផ្លាកលេខនេះឬផ្លាកលេខនោះ ហើយក៏មិនឱ្យមានវត្តមានរថយន្ដចង្កួតស្ដាំចរាចរបើកលើផ្លូវមិនថាផ្លូវជាតិ ឬផ្លូវលំត្រូវកែវាទៅឆ្វេងទាំងអស់”។សម្ដេចបានសង្កត់ធ្ងន់ថាក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គឺត្រូវបង់ពន្ធពេញដោយមិនទទួលបានការអនុគ្រោះពន្ធ១០ភាគរយនោះទេ។បើតាមសម្ដេចហ៊ុនសែនរឿងរថយន្ដអត់បង់ពន្ធនេះគឺជារឿងរកស៊ីរត់ពន្ធដោយកឡានមកជិះអត់ពន្ធហើយចំពោះអ្នកដែលមិនបានបង់ពន្ធត្រូវរួសរាន់មកបង់ពន្ធ។សម្ដេចបានបញ្ជាក់បន្ថែមថា“ក្រោយថ្ងៃទី៣១ខែធ្នូបង់ពន្ធពេញអត់មានទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ ១០ភាគរយនោះទេ។ ពីព្រោះរឿងនេះ ជារឿងរកស៊ី យកឡានមកជិះអត់ពន្ធ ត្រូវចូលមកបង់ពន្ធ នឹងទទួលបានការអនុគ្រោះ១០ភាគរយ”៕សហការី