ថៃ្ងនេះករណីឆ្លងថ្មីមានចំនួន១២នាក់ជាសះស្បើយថ្មី១៤នាក់និងករណីស្លាប់ថ្មី៣នាក់
ថ្ងៃចេញផ្សាយៈ December 14, 2021
កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន១២នាក់ខណៈឣ្នកជាសះស្បើយចំនួន១៤នាក់ និងករណីស្លាប់៣នាក់(៣នាក់មិនបានចាក់វ៉ាក់សាំង)។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃអង្គារទី១៤ ខែធ្នូ ឆ្នាំ២០២១។នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ១២នាក់ទៀត ជាសះស្បើយ ១៤នាក់និងស្លាប់ ថ្មី៣នាក់។
-ករណីឆ្លងសហគមន៍១២ នាក់
-អ្នកដំណើរពីបរទេស០នាក់
គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ១២០,៣៨២នាក់
-អ្នកជាសះស្បើយ= ១១៦,៧៣៤នាក់
-អ្នកស្លាប់=២,៩៩២នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥