ត្រឹមស្រុកខ្ញុំសោះ​អ៊ីនធឺណិត​យឺតយ៉ាងនេះ​មកពីប​ណ្ឌិតច្រើ​នទេដឹង?

ត្រឹមស្រុកខ្ញុំសោះ(ស្រុកពារាំងខេត្តព្រៃវែង)ពីរាជធានីភ្នំពេញមកស្រុកពារាំងប្រមាណ៦០គីឡូជាងប៉ុណ្ណោះអ៊ីនធឺណិតយឺតយ៉ាងនេះទៅហើយមិនថាប្រព័ន្ធ(០១២,០៩៧,០១០)នោះទេគឺដើរយឺតទាំងអស់តែម្តងឬមកពីបណ្ឌិតច្រើនទេដឹងទើបដើរយឺត។គ្រាន់តែផលិតព័ត៌មានមួយរឿងរាប់ម៉ោងឯណោះយ៉ាប់ណាស់លោកអើយទម្រាំតែបង្ហោះបាន។តែយ៉ាងណាក៏ដោយការប្រើប្រាស់សេវាកម្ម អ៊ីនធឺណិតនាពេល​បច្ចុប្បន្ន​នេះ មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ច្រើន​នៅកម្ពុជា។នេះ​ដោយសារ​តែ​ការ​ប្រើ​ប្រាស់ អ៊ីនធឺណិត បាន​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ក្នុង​ជីវភាព​រស់នៅ​របស់​មនុស្ស។ អ៊ីនធឺណិតគឺជាបណ្តាញកុំព្យូទ័រសកលមួយ ដែលផ្តល់​នូវ​ពត៌មាន​ផ្សេងៗ និង មជ្ឈដ្ឋាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ប្រូតូកូល ស្តង់ដារ​មួយ។ អ៊ីនធឺណិតត្រូវ​បាន​គេ​រក​ឃើញ​តាំង​ពី​ឆ្នាំ ១៩៥០ មក​ម្ល៉េះ ។ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​ទើប​តែ​ដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​ ប្រើ​ប្រាស់​វា ហើយទទឹមនិងនេះវាក៏មានផលប៉ះពាល់ដល់អ្នកប្រើប្រាស់មួយចំនួនផងដែរ។
ការទំនាក់ទំនងលឿនជាងមុន មានន័យថា ទំនាក់ទំនងកាន់​តែ​ឆាប់​រហ័ស អាច​ឲ្យ​យើង​ផ្ញើ​ឯកសារ​ឬ​លិខិត​ផ្សេងៗ ទៅ​កាន់​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​យើងតាម​រយៈ​សារ​អេឡិច​ត្រូនិច Email ក្នុង​ល្បឿន​យ៉ាង​ឆាប់​រហ័ស ទោះ​បី​ស្ថិត​នៅ​ចម្ងាយ​ឆ្លង​ទ្វីប​ក៏​ដោយក៏​អាច​បញ្ជូន​ទៅ​ឲ្យ​ក្នុង​រយៈពេល​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។
ធនធានច្រើនក្រៃលែង ប្រភពពត៌មានសម្បូរបែប មាន​ន័យ​ថានៅ​លើ អ៊ីនធឺណិត មាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​ចំណេះ​ដឹង​គ្រប់​រូបភាព គ្រប់​វិស័យ​ទាំង​អស់ ជា​ពិសេស​ចំណេះ​ដឹង​អប់​រំ​តែម្តង។
ផ្តល់ការអប់រំមិនចេះអស់ផ្តល់ការអប់រំមិនចេះអស់ងាយស្រួលរកឯកសារសិក្សាតាម​បណ្តាញ អ៊ីនធឺណិត។
ផ្តល់សេវាកម្មលើបណ្តាញអ៊ីនធើណែនិងពាណិជ្ជកម្ម សំដៅទៅលើការធ្វើ Business តាម​អនឡាញ។ យើង​អាច​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​អ្វី​មួយ​នៅ​លើ​វា​បាន ហើយ​ថែម​ទាំង​អាច​ធ្វើ​ការ​ទិញ​ដូរ នៅ​លើ​អនឡាញ​បាន​ទៀតផង។
បណ្តាញទំនាក់ទំនងសង្គមបណ្តាញ​ទំនាក់​ទំនង​សង្គមគឺយើង​អាច​មាន​សកម្មភាព​ក្នុង​សង្គម​តាម​រយៈ​ការ​ប្រឡូក​លេង កម្មវិធី​បណ្តាញ​សង្គម​មួយ​ចំនួន​ដូច​ជា Facebook, Twitter, Google Plus, Pinterest ,Skype និង Instagram ជាដើម៕ពុតសាម៉ាត់