ហ្វីលីពីន​ចា​ប់​ជនជាតិ​វៀត​ណាម៣៧​នាក់​

ប៉ូលីសហ្វីលីពីនបានចាប់ខ្លួនជនជាតិវៀតណាមចំនួន៣៧នាក់ដែលត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំប័ណ្ណឥណទានក្នុងអំឡុងពេលវាយឆ្មក់នៅទីក្រុងMakati ។លោក Randy Glenn Silvio ប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មនៃកម្លាំងប៉ូលីសរាជធានី (CIDG) បាននិយាយនៅថ្ងៃនេះថា ជនជាតិវៀតណាម៣៧នាក់ក្នុងនោះមានស្ត្រី២៣នាក់និងបុរស១៤ នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Makati តំបន់ Manila កាលពីរសៀលថ្ងៃទី៧ខែធ្នូ។ប៉ូលីស​បាន​ឆ្មក់​ចូល​ផ្ទះ​ល្វែង​របស់​ក្រុម​ជនជាតិ​វៀតណាម បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថាជនជាតិ​ហ្វីលីពីន៧នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​នៅ​ទីនោះ។ជនជាតិហ្វីលីពីនទាំង៧នាក់ដែលសុទ្ធតែជាស្ត្រីត្រូវបានគេនិយាយថា ធ្វើការក្នុងការអ៊ិនគ្រីបទិន្នន័យសម្រាប់ក្រុមវៀតណាម។ ស្ត្រី​ម្នាក់​បាន​និយាយ​ថានាង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​ផ្ទះ​ល្វែង​ដែល​ជនសង្ស័យ​ប្រើ​ជា​ការិយាល័យ​នោះ​ទេ ។ប៉ូលីស​រឹបអូស​បាន​កុំព្យូទ័រ​លើ​តុ​១៤​គ្រឿង កាត​ម៉ាញេទិក​៤៩​កាតកាត​ឥណទាន​៥០​គ្រឿងទូរស័ព្ទ​ដៃ​៤២​គ្រឿង កាត​ស្ទួននិង​អត្តសញ្ញាណ​ប័ណ្ណ​៨​សន្លឹក ។ CIDG បាននិយាយថាជនសង្ស័យត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំកាតឥណទាន និងសកម្មភាពខុសច្បាប់ផ្សេងទៀតតាមអ៊ីនធឺណិត៕យោងតាមPhilstar

ករណីជនជាតិបរទេសក្លែងបន្លំប័ណ្ណឥណទាននៅប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០១៧។ រូបថត៖ Rappler