ចិ​នចាត់ទុកទណ្ឌ​កម្ម​របស់​អាមេរិកជាទង្វើ​សម្លុត​ធ្វើ​បាបជា​ការ​គំរាម​កំហែងនិង​​មាន​ចេត​នា​​បំបែក​​បំបា​ក់​មិត្តភាព​ដែ​ក​ថែប​រ​វាង​ក​ម្ពុជា

លោកWang Wenbin អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិននៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​៩​ខែ​ធ្នូ​ម្សិលមិញ​នេះបានលើកឡើងថាទណ្ឌកម្ម​របស់​អាមេរិក​ដែលដាក់​មក​លើ​កម្ពុជាកាល​ពី​ថ្ងៃ​ទី​៨​ខែ​ធ្នូគឺ​ជា​ទង្វើ​សម្លុត​ធ្វើ​បាបជា​ការ​គំរាម​កំហែងនិង​មាន​ចេតនា​បំបែក​បំបាក់​មិត្តភាព​ដែក​ថែប​រវាង​កម្ពុជា​-ចិន​។លោក Wang Wenbin សង្កត់​ធ្ងន់​ថាការប៉ុនប៉ងបំបែកបំបាក់មិត្តភាពកម្ពុជា-ចិនពី​សំណាក់​អាមេរិកនេះនឹង​មិនទទួល​ជោគជ័យឡើយ។ចិននឹងនៅតែក្បែរកម្ពុជាជានិច្ចក្នុងការការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរ។ក្រសួងការបរទេសចិនកាលពីថ្ងៃទី៩ខែធ្នូឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានចេញមុខ​មក​ប្រឆាំងដាច់ខាតនូវទង្វើរបស់សហរដ្ឋអាមេរិកដែល​បាន​ដាក់ទណ្ឌកម្មបន្ថែមមកលើប្រទេសកម្ពុជា។ ប្រតិកម្មឆ្លើយតបពីសំណាក់ក្រសួងការបរទេសចិនបែបនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ខែធ្នូ បានចេញសេចក្តីសម្រេចហាមឃាត់ការនាំចេញឬលក់អាវុធ និងសម្ភារៈយោធា​ពី​អាមេរិក​មកប្រទេសកម្ពុជា ស្របពេលដែលកម្ពុជាក៏ត្រូវបានអាមេរិកដាក់ចូលក្នុងបញ្ជីប្រទេសហាមឃាត់មិនឱ្យធ្វើការនាំចេញអាវុធពីសហរដ្ឋអាមេរិកផងដែរ។លោក Wang Wenbin បានចាត់ទុកទណ្ឌកម្ម​របស់​អាមេរិក​បែបនេះថា ជាទង្វើសម្លុត ធ្វើបាប និងគម្រាមកំហែងមកលើកម្ពុជា។ សម្រាប់​អ្នកនាំពាក្យក្រសួងការបរទេសចិន ទណ្ឌកម្ម​របស់​អាមេរិក​មកលើកម្ពុជា គឺ​ជា​ការជ្រៀតជ្រែក បំភ័ន្ត និង​មាន​ចេតនា​បំបែក​បំបាក់​មិត្ត​ភាព​ដែក​ថែប​រវាង​កម្ពុជា-​ចិន។ ប៉ុន្តែ ការប៉ុនប៉ងបំបែកបំបាក់មិត្តភាពកម្ពុជា-ចិន ពី​សំណាក់​អាមេរិកនេះ នឹង​មិនទទួល​ជោគជ័យឡើយ។ និងថា ចិននឹងនៅតែក្បែរកម្ពុជាជានិច្ច ក្នុងការការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរ។​សម្រាប់អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin សហរដ្ឋអាមេរិកកំពុងដើរផ្ទុយពីបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិហើយ តាម​រយៈ​ការ​ទណ្ឌកម្មមក​លើ​កម្ពុជា​នា​ពេល​នេះ​។គួរឲ្យដឹងថាក្រសួងរតនាគារជាតិសហរដ្ឋអាមេរិកកាលពីថ្ងៃទី១០វិច្ឆិកា បានសម្រេច​ដាក់ទណ្ឌកម្ម​មកលើមន្រ្តី​យោធាជាន់ខ្ពស់​កម្ពុជា​២រូបមិនឱ្យចូល​ទឹកដី​អាមេរិក​ និងព្រមទាំងបង្កកទ្រព្យសម្បត្តិរបស់ពួកគេបើមានរក្សាទុកនៅអាមេរិក។ការចោទប្រកាន់នេះធ្វើឡើង ក្រោយអាមេរិកចាត់ទុកថាមន្ត្រី២រូបនេះបានប្រើប្រាស់ឥទ្ធិពលនយោបាយ ​ប្រព្រឹត្ត​អំពើពុករលួយក្នុងការកសាង​មូលដ្ឋាន​កងទ័ពជើង​ទឹករាម​របស់កម្ពុជា។ ជាទីដែល​សហរដ្ឋអាមេរិក​ចោទថា កម្ពុជា​បាន​អនុញ្ញាតឲ្យ​យោធាចិន​ប្រើ​ប្រាស់​ទីតាំងនោះជាមូលដ្ឋានកងទ័ព ដែល​​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​តំបន់​និង​ពិភពលោក​។​នៅ​ក្នុង​សំណុំ​រឿង​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​នេះ រដ្ឋាភិបាល​ខ្មែរ​ធ្លាប់​បានអនុញ្ញាត​ឲ្យ​អនុព័ន្ធ​យោធា​អាមេរិក​ចុះ​ទៅ​ទស្សនកិច្ច​នៅ​ទី​នោះ​ម្ដង​រួច​មក​ហើយ ​និង​បាន​គូស​បញ្ជាក់​​ថា ការ​អភិវឌ្ឍ​ទាំង​ឡាយ​នៅ​តំបន់​នេះ មិន​មែន​ដើម្បី​បម្រើ​ប្រយោជន៍​ប្រទេស​ណា​មួយ៕សហការី

លោកWang Wenbin អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន